ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នើដល់នគរបាល លុបបំបាត់បទល្មើសសម្អាតលុយ របស់ជនល្មើស

70

ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានធ្វើបទបង្ហាញផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ និងវិសោធនកម្មច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយជូននាយ នាយរង នគរបាលជាតិនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៤ខែធ្នូឆ្នាំ២០១៨នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

បើតាមការផ្សាយរបស់ផេកហ្វេសប៊ុក របស់លោក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ទេសរដ្ឋមន្រ្តី ឱម យិនទៀង បានបង្ហាញពីនីតិក្រម និងបទល្មើសផ្សេងៗ ដែលអាចរុញច្រានឲ្យសមត្ថកិច្ចជាប់នឹងបទល្មើសពុករលួយ ហើយក៏បានអំពាវនាវឲ្យសមត្ថកិច្ចរួមគ្នា លុបបំបាត់បទល្មើសសម្អាតលុយ របស់ជនល្មើស ដែលកើតចេញពីគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត ឲ្យបានល្អ។

អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ឧត្តមសេនីយ៍ឯក ស ថេត បានប្តេជ្ញាចិត្ត ក្នុងការរួមចំណែក ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងធ្វើការកែលម្អមន្រ្តីនគរបាលមួយចំនួនផងដែរ៕

ឯកឧត្តម ទេសរដ្ឋមន្រ្តី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បង្ហាញមុខព្រួញចំនួន៣ ដើម្បីរួមគ្នាលុបបំបាត់អំពើពុករលួយ

Posted by ស ថេត on Monday, December 24, 2018


អត្ថបទដែលជាប់ទាក់ទង