ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌទួលគោក ចុះសំណេះសំណាលសួរសុខទុក្ខបងប្អូនអាជីវករផ្សារដេប៉ូនិងផ្សព្វផ្សាយពីតម្លៃអគ្គសនីចុះថោកទូទាំងប្រទេស

62

 ភ្នំពេញ៖អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក លោក ឯក ឃុនដឿននិងលោកស្រី ពៅ សាម៉ោច ចៅសង្កាត់ផ្សារដេប៉ូទី១ កាលពីថ្ងៃអាទិត្យ ទី២៣ ខែធ្នូ ឆ្នាំ២០១៨ បានដឹកនាំមន្រ្តីសង្កាត់ ដោយសហការជាមួយប្រធានផ្សារ នគរបាលសង្កាត់ ចុះសំណេះសំណាលសួរសុខទុក្ខបងប្អូនអាជីវករផ្សារដេប៉ូ១ នឹងផ្សព្វផ្សាយពីតម្លៃអគ្គសនីចុះថោកទូទាំងប្រទេស។

   មន្ត្រីរដ្ឋបាលខណកឌទួលគោកបានអផយដឹងថា ថ្ងៃអាទិត្យ ទី២៣ ខែធ្នូ ឆ្នាំ២០១៨ លោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក និងលោកស្រី ពៅ សាម៉ោច ចៅសង្កាត់ផ្សារដេប៉ូទី១ បានដឹកនាំមន្រ្តីសង្កាត់ ដោយសហការជាមួយប្រធានផ្សារ នគរបាលសង្កាត់ ចុះសំណេះសំណាលសួរសុខទុក្ខបងប្អូនអាជីវករផ្សារដេប៉ូ១ នឹងផ្សព្វផ្សាយពីតម្លៃអគ្គសនីចុះថោកទូទាំងប្រទេសក្រោមការដឹកនាំដ៏ឧត្តុងឧត្តមថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

 

     គួររំលឹកផងដែរថា កាលពព្រឹកថ្ងៃទី១៧ខែធ្នូ ២០១៨កន្លងមកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅក្នុងពិធិសម្ពោធបើកអោយប្រើប្រាស់វារីអគ្គីសនីសេសានក្រោម២ ខេត្តស្ទឹងត្រែង បានបានប្រកាសថា តម្លៃប្រើប្រាស់អគ្គីសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជានឹងត្រូវបញ្ជុះថ្លៃ មន្ថែមទៀត ដើម្បីអោយជីវភាពប្រជាពលរដ្ឋ ធូស្រាលមួយកម្រឹតទៀត៕ស្រីរ័ត្ន

 
អត្ថបទដែលជាប់ទាក់ទង