ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បងប្អូនអាជីវករផ្សារបឹងកេងកងសប្បាយចិត្តពេលបញ្ចុះតំលៃអគ្គិសនី ជូនដល់ពួកគាត់ប្រើប្រាស់

342


ភ្នំពេញ៖លោកឯក និមល ប្រធានគណៈកម្មការគ្រប់គ្រង់ ផ្សារបឹងកេងកងខណ្ឌចំការមន បានប្រាប់អោយដឹង នៅព្រឹកថ្ងៃទី២៤ខែធ្នូឆ្នាំ២០១៨នេះថា ដោយយោងតាមស្មារតីនៃកិច្ចប្រជុំ កាលពីថ្ងៃទី ២១ខែធ្នូ ឆ្នាំ២០១៨ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិង លោកកែវ រតនៈ ព្រឹកនេះខ្ញុំបានដឹកនាំកំលាំង គណៈកម្មការផ្សារ ចុះទៅសាកសួរសុខទុក្ខដល់បងប្អូនអាជីវករផ្សារបឹងកេងកង នៅតាមបណ្ដាតូប ឬស្តង់លក់ដូរអីវ៉ាន់និមួយៗនិងផ្សព្វផ្សាយ ពីគោលការណ៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការបញ្ចុះតម្លៃអគ្គិសនីជូន ដល់បងប្អូនអាជីវករប្រើប្រាស់នៅតាមផ្សារតាមតម្លៃរបស់រដ្ឋ៧៤០រៀល/kwh។
តាមរយៈនេះក្នុងនាមរូបលោកជាប្រធានគណៈកម្មការគ្រប់គ្រងផ្សារបឹងកេកង និងបងប្អូនអាជីវករ ទាំងអស់សូមគោរព ថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះកាដូរដ៏ថ្លៃថ្លារបស់សម្តេច តេជោដែលផ្ដល់ជូនដល់ពួកគាត់សំរាប់ ឆ្នាំ២០១៩ខាងមុខនេះ ពោលគឺនៅសល់៨ទៅ៩ថ្ងៃទៀតប៉ុណ្ណោះ ដាច់ឆ្នាំ២០១៨និងឈានចូលឆ្នាំ២០១៩។

លោកឯក និមល ប្រធានផ្សារបឹងកេងកងបានអោយដឹងទៀតថា នាសព្វថ្ងៃនេះនៅផ្សារបឹងកេងកងមានតូប ស្តង់សរុបចំនួន១៤១១ ហើងបងប្អូនអាជីវករគាត់ប្រើប្រាស់៨៩០មូលដ្ឋាន អាជីវកម្មនិងអគ្គិសនី មាន៧៨៦កុងទ័រផងដែរ។
លោកប្រធានផ្សារបឹងកេងកងបានអោយដឹងទៀតថា នៅពេលគណៈកម្មការផ្សារបឹងកេងកង ចុះសាកសូរសុខទុក្ខបងប្អូន អាជីវករនៅតាមតូប ស្តង់លក់ដូរអីវ៉ាន់និងផ្សព្វផ្សាយ គោលការណ៍របស់សម្ដេចតេជោ ដោយស្ដីពីការបញ្ចុះតំលៃអគ្គិសនី ជូនដល់បងប្អូនអាជីវករប្រើប្រាស់ នៅតាមបណ្ដាផ្សារដោយចាប់ផ្ដើម ផ្សារនៅរាជធានីភ្នំពេញ មុនតាមតំលៃរដ្ឋគឺ៧៤០រៀល/kwhនោះគឺបងប្អូនអាជីវករផ្សារបឹងកេងកងទាំងអស់ ពិសេសអ្នកធ្លាប់ប្រើប្រាស់ច្រើនជាងគេនោះ គឺពួកគាត់មានទឹកចិត្តសប្បាយ រីករីយពោលគឺដោយកន្លងមកធ្លាប់ តែចំណាយច្រើនលើការប្រើប្រាស់អគ្គិសនី តែនៅពេលនេះចំណាយតិចហើយនេះ គឺជាយុទ្ធសាស្រ្តឈានទៅកាត់បន្ថយភាពក្រីក្រផងដែរ៕

អត្ថបទដែលជាប់ទាក់ទង