ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សំណុំរឿងឃាតកម្ម រំលោភសម្លាប់ក្មេងស្រីអាយុ៩ឆ្នាំ ចាប់ ឃាតករម្នាក់ បន្ទាប់ពីរត់គេចខ្លួន២១ថ្ងៃ

160


តាកែវ៖ ឃាតករម្នាក់ដែលរំលោភសម្លាប់ក្មេងស្រី អាយុ៩ឆ្នាំយកទៅ បោះចោលក្នុងទឹកស្រះ នៅស្រុកព្រៃកប្បាស កាលពីថ្ងៃ៣ ខែធ្នូ ឆ្នាំ២០១៨ ត្រូវបានសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ធ្វើការឃាត់ខ្លួនបានហើយ នាថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៨នេះ នៅចំណុចខាងមុខខ្លោងទ្វាវត្តចម្ប៉ា ឃុំចម្ប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ការបង្រ្កាបនេះ ក្រោយពីមានបទបញ្ជាយ៉ាងម៉ាត់ពីលោកឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ចាត់អោយមន្ត្រីជំនាញ សហការជាមួយនិងកម្លាំងនៅមូលដ្ឋាន ធ្វើការស្រាវជ្រាវ និងបំបែកសំណុំរឿងអោយលឿនបំផុត ដើម្បីយកឃាតករនោះមកផ្តន់ទារទោសតាមច្បាប់ ។ នៅ ពេលនេះ ជនសង្ស័យត្រូវបានប៉ូលិសចាប់ខ្លួនបានហើយ និងកំពុងតែកសាងសំណុំរឿងបញ្ជូនមកកាន់ការិយាល័យព្រហ្មទណ្ទកម្រិតធ្ងន់ខេត្ត ដើម្បីកសាងសំណុំរឿងបន្ត ។

លោកជុំ ឈឿន អធិការនគរបាលស្រុកព្រែកប្បាស បានអោយដឹងថា ជនដៃដល់បន្ទាប់ពីធ្វើសកម្មភាពចាប់រំលោភរួច សម្លាប់ទៅលើក្មេងស្រីរងគ្រោះ រួចបានរត់គេចខ្លួនអស់រយៈពេល២១ថ្ងៃទៅហើយលុះភ្លេចខ្លួន ក៏បានវិលត្រឡប់មកស្រុកវិញ ក៏ត្រូវចាប់ខ្លួនបានតែម្តង នៅចំណុចខ្លោងទ្វាវត្តចំប៉ា ដោយជនដៃដល់មានឈ្មោះយ៉េន ធី ភេទប្រុសអាយុ៤០ឆ្នាំ រស់នៅភូមិឃុំខាងលើ ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី៣ ធ្នូ ២០១៨ វេលាម៉ោង១៥នឹង៤៥នាទីរសៀល ជនដៃដល់បានចាប់រំលោភរួចសម្លាប់ទៅលើក្មេងរងគ្រោះឈ្មោះ ឆៃ លីការ ភេទស្រីអាយុ៩ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ក្រោយពេលធ្វើសកម្មភាពរួច ឃាតករបានយកសាកសពទៅបោះចោល ក្នុងទឹកស្រះ ពីខាងលិចផ្ទះរួចក៏រត់គេចខ្លួនបាត់ទៅ។

បើតាមចម្លើយសារភាពរបស់ឃាតករ បាននិយាយប្រាប់ប៉ូលិសថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះខាងលើ បានទៅស្ទូងនៅស្រែជាមួយនិងជីដូនរបស់គេ ក្រោយពីជីដូនរបស់គេ ត្រឡប់ទៅផ្ទះមុន ក្មេងស្រីរងគ្រោះ គឺនៅចាំនៅស្រែ ដោយឃើញឱកាសល្អ បានទៅល្បួងក្មេងស្រីរងគ្រោះនោះ រួចនាំមកផ្ទះរបស់គេ ហើយបានឲ្យលុយទៅក្មេងស្រីរងគ្រោះនោះចំនួន ២ម៉ឺនរៀល ជាថ្នូលនិងការឱបថើប តែនៅពេលដោយឱបថើបយូរទៅៗ ក្មេងស្រីរងគ្រោះនោះបានស្រែឲ្យគេជួយ ភ្លាមនោះរូបគេ មានការភ័យនិងខឹងយ៉ាងខ្លាំង ក៏សម្រេចចិត្តច្របាច់ក សម្លាប់ក្មេងស្រីនោះ រួចយកមកបោះចូលក្នុងទឹកស្រះតែម្តងទៅ ៕

https://m.facebook.com/story.php?story_fbid=724783171225047&id=403787843324583


អត្ថបទដែលជាប់ទាក់ទង