ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាឡើងភ្នំកម្រិតមូលដ្ឋាន

77

​ភ្នំពេញ ៖ វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាឡើងភ្នំដែលធ្វើឡើង នៅខេត្តសៀមរាបបិថ្ងៃទី២០មកនោះបាន បញ្ចប់នាល្ងាចថ្ងៃទី២៤ធ្នូ ។
វគ្គបណ្តុះបណ្តាលដែលមានរយៈពេល០៥ថ្ងៃនេះ មានសិក្ខាកាមចូលរួមសរុបចំនួន២៥នាក់ក្នុងនោះស្រី០៥នាក់ មកពីបណ្តាខេត្តចំនួន៥រួមមាន ខេត្តសៀមរាប បាត់ដំបង កំពត បន្ទាយមានជ័យ និងខេត្តតាកែវ ។

លោកហ៊ុន សាមុតប្រធាននាយដ្ឋានអប់រំកាយនិងកីឡា បានមានប្រសាសន៍ថា វគ្គនេះមានសារសំខាន់ក្នុង ការលើកម្ពស់សមត្ថភាពគ្រូបង្វឹក កីឡាឡើងភ្នំឲ្យកាប់តែមានជំនាញ ច្បាស់លាស់។ដែលសិក្ខាកាមទំាងអស់នឹងក្លាយ
ខ្លួនជាគ្រូបង្ហាត់កីឡាឡើងភ្នំ ដើម្បីបណ្ដុះបណ្ដាលដល់កីឡាករកីឡាការិនី ដើម្បីឲ្យក្លាយជាកីឡាករកីឡាការិនីមានទេពកោសល្យ សម្រាប់ការប្រកួតលក្ខណៈថ្នាក់ជាតិ និងអន្តរជាតិនានា ក្នុងការដណ្តើមមេដាយជូនជាតិ។

សូមបញ្ជាក់ថានេះជាលើកដំបូងហើយដែលកម្ពុជា បានបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាឡើងភ្នំក្នុងខណៈដែល
ប្រភេទកីឡានេះកាន់តែពេញនិយមទៅនោះ ។

អត្ថបទដែលជាប់ទាក់ទង