ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រយៈពេល១១​ខែ ក្នុងឆ្នាំ២០១៨ ប្រៃសណីយ៍កម្ពុជា រកចំណូលបានជាង១០លានដុល្លារ

290

ភ្នំពេញ ៖ ត្រឹមតែរយៈពេល១១ខែសោះ​ ក្នុងឆ្នាំ២០១៨នេះ ប្រៃសណីយ៍កម្ពុជាបាន រកចំណូល​ជាង១០លានដុល្លារអាមេរិក ខណៈនៅឆ្នាំ២០១៧ ប្រៃសណីយ៍កម្ពុជា រកចំណូលបានត្រឹមតែ ៨លាន៥សែន ដុល្លារអាមេរិកតែប៉ុណ្ណោះ។ នេះបើតាមលោក អោក​ បូរ៉ា​ ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកប្រៃសណីយ៍កម្ពុជា​ បានថ្លែងឲ្យដឹង នៅរសៀល ថ្ងៃចន្ទ ២ រោច ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ ទី២៤​ ខែធ្នូ​ ឆ្នាំ២០១៨ ក្នុងឱកាស​ដែល​លោក អញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សាខាទី៦២នៃ​ប្រៃសណីយ៍​កម្ពុជា​ ទីតាំងផ្សារទំនើបអ៉ីអនម៉ល២ ខណ្ឌសែនសុខ​។
ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកប្រៃសណីយ៍កម្ពុជាបានថ្លែងថា មកដល់២០១៨ នេះ ទើបតែ១១ខែ យើងទទួលបានប្រាក់ចំណូល ពីសេវានេះ ១០លានកន្លះហើយ ដូច្នេះនៅ១ខែទៀត យើងអាចថា ប្រហាក់ប្រហែលជាជិត ១២លានដុល្លារ នៅឆ្នាំ២០១៨នេះ»។កាលពីឆ្នាំ២០១៧ ចំណូលយើងបាន ៨លានកន្លះទេ តែឆ្នាំនេះយើងមានការកើនឡើង ដោយសារបញ្ញើ E-Commerce មានន័យថា យើងចែកដៃគូរលើពិភពលោក។ អតិថិជននៅស្រុកខ្មែរទិញតាម Online អញ្ចឹងយើងអាចចែកបញ្ញើ E-Commerce បានមានការកើនឡើង ដោយសារការបញ្ជាទិញតាម Online មានការកើនឡើង»។ដូច្នេះប្រៃសណីយ៍កម្ពុជា​ មានចំណូលកើនឡើងជារៀងរាល់ឆ្នាំ ឥតឈប់ឈរ។
លោកបញ្ជាក់ទៀតថា ការពង្រីកសាខាថ្មី នៅផ្សារទំនើបអ៉ីអនម៉ល២នេះ គឺដើម្បីរំកិលសេវាឲ្យកាន់តែខិតជិតអតិថិជនថែមទៀតហើយបើគិតមកដល់ពេលនេះ ប្រៃសណីយ៍កម្ពុជាមាន៦២សាខាហើយ នៅទូទាំងប្រទេស៕

អត្ថបទដែលជាប់ទាក់ទង