ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ចុងក្រោយ ធ្វើនៅខណ្ឌដូនពេញ

53

ភ្នំពេញ៖ វេទិកាសាធារណៈ និងការចូលរួមមតិយោបល់ពីប្រជាពលរដ្ឋ គឺជាធាតុផ្សំដ៏សំខាន់នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងជារបៀបវារៈដ៏ចាំបាច់នៃការធ្វើកំណែទម្រង់របស់រដ្ឋ ស្របតាមយុទ្ឋសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានអភិបាលកិច្ចល្អជាស្នូល។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨នៅវិទ្យាស្ឋានជាតិអប់រំ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។ វេទិកានេះ ពិតជាទទួលបាននូវមតិយោបល់ សំណើ-សំណូមពរ និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌដូនពេញ។

ទិដ្ឋភាពនេះ ក៏បានសបញ្ជាក់ផងដែរថា ដរាបណាប្រទេសជាតិរបស់យើងមានសុខសន្តិភាព នោះ សំណើ-សំណូមពរ និងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ នឹងត្រូវដោះស្រាយជូនជាបន្តបន្ទាប់ប្រកបដោយប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង