ត្រឹមឆ្នាំ២០២១ សហគមន៍អឺរ៉ុប នឹងចេញបម្រាមមិនឱ្យប្រើប្រាស់ប្លាស្ទិកតែម្តង ហើយមិនឱ្យបោះសំណល់ប្លាស្ទិកចោលឡើយ
កាលពីឆ្នាំមុន ជិត ២00ប្រទេសបានចុះហត្ថលេខា លើសេចក្តីសម្រេច របស់អង្គការសហប្រជាជាតិ ដើម្បីលុបបំបាត់ការបំពុល ដោយសំណល់ប្លាស្ទិក នៅក្នុងសមុទ្រ។ ប្រទេសជាសមាជិកទាំងអស់របស់អង្គការសហប្រជាជាតិ បានយល់ព្រមពិនិត្យតាមដាន បរិមាណប្លាស្ទិកដែល ពួកគេចាក់ចូលទៅក្នុងមហាសមុទ្រ។ តំណាងមកពីប្រទេសមួយចំនួន សង្ឃឹមយ៉ាងមុតមាំថា ការសម្រេចនេះនឹងជួយត្រួសត្រាយផ្លូវ ដើម្បីឈានដល់ការចុះអនុសញ្ញាជាប់កាតព្វកិច្ច។ នេះបើប្រភពពីhttps://www.intelligentliving.co ។
លោក Sam Barrat ប្រធានផ្នែកតស៊ូមតិសាធារណៈប្រចាំអង្គការ UNEP បានលើកឡើងថា «….ដំណើរការនេះកំពុងបោះជំហានទៅមុខ ដោយរដ្ឋាភិបាលមកពី ៣៩ ប្រទេស បានប្រកាសអំពី ការតាំងចិត្តថ្មីក្នុងការកាត់បន្ថយសំណល់ប្លាស្ទិកនៅក្នុងសមុទ្រ»។
នៅឆ្នាំនេះ យើងសង្កេតឃើញប្រទេសជាច្រើនខិតខំ ដើម្បីធ្វើឱ្យការងារនេះសម្រេចបានលទ្ធផល ដោយក្នុងនោះសហភាពអឺរ៉ុប បានអនុម័តលើច្បាប់ស្តីពីការហាមឃាត់មិនឱ្យប្រើប្រាស់ប្លាស្ទិកតែម្តងហើយមិនឱ្យបោះវាចោលនោះទេ។ បម្រាមនេះ នឹងហាមមិនឱ្យបោះចោល ផលិតផលប្លាស្ទិកចំនួន ១0ប្រភេទ ដែលទើបនឹងប្រើបានម្តង នៅត្រឹមឆ្នាំ២0២១។ ផលិតផលទាំងនោះ រួមមាន សម កាំបិតប្លាស្ទិក ចានប្លាស្ទិក ទុយោ សំឡីត្បាល់ត្រចៀក ស្លាបព្រាលប្លាស្ទិកសម្រាប់កូរភេសជ្ជៈ និងដងប្លាស្ទិកសម្រាប់ដោតប៉េងប៉ោង៕