ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេត្តកែប ជូនដំណឹងពីការរៀបចំព្រឹត្តិការណ៍ អុំទូកផ្កាចារសមុទ្រ បង្ហើរខ្លែង បង្ហោះគោម និងប្រគំតន្រ្តី អុចកាំជ្រួច ក្នុងពិធីឆ្លងឆ្នាំសកល

82

កែប៖ រដ្ឋ​បាល​ខេត្ត​កែប នឹងរៀបចំព្រឹត្តិការណ៍ អុំទូកផ្កាចារសមុទ្រ បង្ហើរខ្លែង បង្ហោះគោម និងប្រគំតន្ត្រី អុចកាំជ្រូច ក្នុង​ពិធីឆ្លងឆ្នាំ​សកល ២០១៨-២០១៩ ដែល​នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ​២០១៨។

បើតាមសេចក្តីអំពាវនាវ ដើម្បី​ចូលរួមចំណែក​ផ្ដល់លទ្ធភាព​ដល់រដ្ឋបាលខេត្តក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​កម្សាន្តខាងលើ រដ្ឋបាលខេត្តកែប ​អំពាវនាវឲ្យ​ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ​បង់ហ្កាឡូ ​រីសត អាជីវករ សិប្បករ ក្រុមហ៊ុន​ឯកជន និងសប្បុរសជនទាំងអស់ ជួយឧបត្ថម្ភជាសម្ភារ ថវិកា សម្រាប់ចូលរួម​ចំណែក​ដល់ព្រឹត្តិការណ៍នេះ និងអំពាវនាវឲ្យប្រជាពលរដ្ឋ និង​ភ្ញៀវជាតិ អន្តរជាតិ ចូលរួមឲ្យបានច្រើនកុះករផងដែរ។

លោក​ កែន​ សត្ថា​ អភិបាល​ នៃគណៈអភិបាលខេត្ត​កែប​ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ​២០១៨​ “បានអំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ បង់ហ្កាឡូ រីសត អាជីវករ សិប្បករ ក្រុមហ៊ុនឯកជន និងសប្បុរជនទាំងអស់ ជ្រាបថា ជារៀងរាល់ឆ្នាំរដ្ឋបាលខេត្តកែប តែងតែរៀបចំឲ្យមានព្រឹត្តិការណ៍កម្សាន្តសប្បាយជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ជាតិ អន្តរជាតិ ។ នៅឆ្នាំនេះ រដ្ឋបាលខេត្តកែប នឹងរៀបចំព្រឹត្តិការណ៍ អុំទូកផ្កាចារសមុទ្រ បង្ហើរខ្លែង បង្ហោះគោម និងប្រគំតន្រ្តី អុចកាំជ្រួច ក្នុងពិធីឆ្លងឆ្នាំសកល ២០១៨ -២០១៩ ដើម្បីអបអរសាទរខួបលើកទី៤០ នៃទិវាបុណ្យជាតិជ័យជម្នះ៧មករា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣០ ៣១ ខែធ្នូឆ្នាំ២០១៨”៕

អត្ថបទដែលជាប់ទាក់ទង