ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលអន្តោប្រវេសន៍ចាប់ ជនជាតិចិន ១០នាក់ ពីបទបានប្រព្រឹត្តបទល្មើស កេងចំណេញផ្លូវភេទ ពីស្រ្ដីវ័យក្មេង

57

ភ្នំពេញ៖ ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១០ ព្រឹក ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួន ជនជាតិចិន ចំនួន១០នាក់ ពីបទបានប្រព្រឹត្តបទល្មើស កេងចំណេញផ្លូវភេទ ពីស្រ្ដីវ័យក្មេង និងអនីតិជន ប្រព្រឹត្តទៅនៅប្រទេសចិន។

ប្រតិបត្តិការនេះ ដឹកនាំដោយ លោកអនុសេនីយ៍ឯក ចុល ចេក ជានាយរងការិយាល័យ បានចុះសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍នគរបាលរដ្ឋបាលនិរោធ ខណ្ឌច្បារអំពៅ មានការដឹកនាំដោយលោក ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោក សេង គឹមឡាក់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងលោក ចេង សុផាន ក្រឡាបញ្ជី ចុះត្រួតពិនិត្យ និងឃាត់ខ្លួន ជនជាតិបរទេស ចំនួន២ ទីតាំង ស្ថិតនៅក្នុងផ្ទះលេខN200 និងផ្ទះលេខN២៣២ ផ្លូវប៉ូឡារីស សង្កាត់និរោធ ខណ្ឌច្បារអំពៅ ជាលទ្ធផលពិនិត្យឃើញ ជនជាតិចិនសរុបចំនួន១០នាក់ ប្រុស ពីបទបានប្រព្រឹត្តបទល្មើស កេងចំណេញផ្លូវភេទ ពីស្រ្ដីវ័យក្មេង និងអនីតិជនប្រព្រឹត្តទៅនៅប្រទេសចិន ត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕


អត្ថបទដែលជាប់ទាក់ទង