ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញបានហាត់សមកំលាំងត្រៀមដើរក្បូនព្យុះហយាត្រាអបអរសាទរខួបលើកទី៤០ នៃទិវាជ័យជំនះ៧មករា

85

ភ្នំពេញ៖ កំលាំងប្រមាណ១០០នាក់មកពីរដ្ឋបាលរាជធានីភ្នំពេញ,មន្ទីរវប្បធម៌ និងវិចិត្រសិល្បះ,រួមទាំងមន្ត្រីរាជការមកពីខណ្ឌ និងមន្ទីរផ្សេងៗទៀត បានមកហាត់ សមពីការដើរក្បូនព្យុះហយាត្រាដើម្បីឈានឆ្ពោះទៅអបអរសាទរខួបលើកទី៤០ នៃទិវាជ័យជំនះ៧មករា ដែលនឹងប្រារព្វឡើងនៅក្នុងបរិវេណពហុកីឡាដ្ឋានជាតិ អូឡាំពិក នៅថ្ងៃទី៧មករា ឆ្នាំ២០១៩ខាងមុខនេះ។

  នាយករដ្ឋបាលរាជធានីភ្នំពេញ លោកសេង វណ្ណះ បានឲ្យដឹងថា ការហាត់សមនេះធ្វើឡើងដើម្បីឲ្យកំលាំងដែលចូលរួមមានភាពស្វាហាប់ ដើរបានយូ មិនឆាប់ហត់ និងហាត់ពីរបៀបដើរអោយបានស្រុសគ្នានិងមានរបៀបរៀបរយនៅពេលពិធីចាប់ផ្តើមផ្លូវការ។

    លោកនាយករដ្ឋបាលឲ្យដឹងទៀតថាកំលាំង១០០នាក់នេះគឺជាតំណាងមន្ត្រីរាជការក្នុងរាជធានីភ្នំពេញដែលនឹងត្រូវដើរអមរថយន្តបុស្សុបុកក្នុងពេលហែរក្បូនសំរាប់ផែនរាជធានីភ្នំពេញដែលមានការរៀបចំ ឲ្យមានលក្ខណៈធំទូលាយ និងអធឹកអធមជាងឆ្នាំមុនៗដើម្បីអបអរខួប៤០ឆ្នាំនៃ ថ្ងៃជ័យជំនៈ៧មករា ជាថ្ងៃផ្តល់កំណើតទី២ដល់យើងទាំងអស់គ្នា។

  គួរបញ្ជាក់ថា ការហាត់សមនេះនឹងធ្វើឡើងចំនួន២ដងទៀតមុនថ្ងៃ៧មករា គឺនៅថ្ងៃទី២៧ធ្នូ ឆ្នាំ២០១៨ និងថ្ងៃទី៥មករា ឆ្នាំ២០១៩ម្តងទៀតដែលគ្រោងនឹងមានមហាជនចូលរួមចំនួន៨.៣៥០នាក់៕

អត្ថបទដែលជាប់ទាក់ទង