ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អេ ភូថង អំពាវនាវ សុំសប្បុរសជន ជួយបរិច្ចាគឈាមជួយដល់ កីឡាករ អេ រដ្ឋា ក្រោយរថយន្តបុកបែកប្លោកនោម

144

រាជធានីភ្នំពេញ​ ៖ គ្រួសារលោកគ្រូ អេ ភូថង និយាយទាំងទឹកភ្នែក ដោយកូនសិស្សរបស់លោកគ្រូ កីឡាករ អេ រដ្ឋា ត្រូវឡានបុក ហើយកិនទៀត រហូតបែកប្លោកនោម ដាច់ពោះវែន និងដាច់សរសៃឈាម ខណៈពេលនេះកំពុងត្រូវការឈាមជាបន្ទាន់ ។

បន្ទាប់ពីអតីតកីឡាករប្រដាល់គុណខ្មែរ នឹងជាគ្រូបង្ហាត់នៅក្លឹបអេភូថងកីឡា លោកអេ ភូថង នៅរសៀលថ្ងៃទី២៦ ធ្នូនេះ បានធ្វើការផ្សាយផ្ទាល់អំពាវនាវសុំឈាម នឹងថវិកាពី​សប្បុ​រសជន ដើម្បីជួយសង្គ្រោះ​ដល់កូន​សិស្សរបស់គាតគឺ ​កី​ឡាករ អេ រដ្ឋា​ អ្នកប្រើ​ប្រាស់​ហ្វេសបុកម្នាក់ឈ្មោះ Ah Ry Nuon បានសរសេរនៅក្នុងហ្វេស​បុករបស់គាត់​នៅល្ងាចថ្ងៃទី២៦ ខែធ្នូនេះថា ស្អែកប្អូនជូនគាត់១​លានរៀល​ ជួយបានតិចតួច​តែមិន​បានទៅផ្ទាល់ទេព្រោះប្អូនកូនខ្ចី ។

អ្នកប្រើប្រាស់ដដែលក៏អំពាវនាវអោយ បងប្អូនជួយគាត់ផងអាណិតគាត់ណាស់ខ្ចី​​លុយ​គេ2000រៀល ដាក់តាមខ្លួនដល់ពេលជួបគ្រោះ​ថ្នាក់ មានលុយ​ក្នុងខ្លួនតែ2000រៀល ប្រឹងប្រដាល់ចិញ្ចឹមគ្រួសារ ជីវភាពគាត់លំបាកណាស់។

ស្ដាប់រឿងគាត់​ខ្ញុំ​ព្យាយាមទប់ទឹកភ្នែកណាស់ ព្រោះកំពុងកូនខ្ចី ឱ!ម្ចាស់​ឡានអេីយ ហេតុអីអ្នកចិត្តខ្មៅថយឡានមកកិនគាត់បន្ថែមធ្វេីអី អ្នកមិនអាណិតជីវិតមនុស្សទេអី។

បងប្អូនអ្នកតាមដាន កីឡាប្រដាល់ ប្រាកដជាបានស្គាល់យ៉ាងច្បាស់ ពីវត្តមានកីឡាករដ៏ល្បីឈ្មោះម្នាក់ ដែលមានឈ្មោះថា អេ រដ្ឋា ។ កាលពីយប់ថ្ងៃទី២៥ធ្នូ លោក អេ រដ្ឋា បានជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយរថយន្ត LEXUS 570 ពណ៌ស​ ដែលសាក្សីនៅកន្លែងកេីតហេតុអះអាងថា ពាក់ស្លាកលេខភ្នំពេញ​ 2AU-5876 ដែលបេីកគេចចេញពីកន្លែងកេីតហេតុខូលទៅក្នុងបុរី​ ហាយតិច​ លុច្សសារី​ ផ្លូវជាតិលេខ១​ សង្កាត់និរោធ​ ខណ្ឌច្បារអំពៅ​ បណ្តាលឲ្យលោករងរបួសយ៉ាងធ្ងន់ធ្ងរ ដែលពេលនេះ លោកកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Kun Khmer Fighter ក៏បានសូមអំពាវនាវ សប្បុរសជនមេត្តាជួយបរិច្ចាគឈាមជូនកីឡាកររូបនេះផង។ ម្ចាស់គណនីហ្វេសប៊ុកខាងលើក៏បានបង្ហោះសារថា ជួយស៊ែរផងបងប្អូនកីឡាករ អេ រដ្ឋា ដែលសព្វថ្ងៃជាកូនសិស្សរបស់លោកគ្រូ អេ ភូថង ត្រូវការឈាមជាបន្ទាន់ប្រមាណជាង ១០ប្លោកទៀតបន្ទាប់ពីមានគ្រោះថ្នាក់ចរាណ៍កាលពីម្សិលមិញ ។

ក្នុងផេកហ្វេសប៊ុក អេ ភូថង បានបង្ហោះសារយ៉ាងដូច្នេះថា “គ្រួសារលោកគ្រូ អេ ភូថង និយាយទាំងទឹកភ្នែកពីប្រទេសថៃ ដោយកូនសិស្សរបស់លោកគ្រូកីឡាករ អេ រដ្ឋា ត្រូវឡានបុកហើយកិនថែមទៀតរហូតបែកប្លោកនោម ដាច់ពោះវៀន និងដាច់សសៃឈាម ខណៈពេលនេះកំពុងត្រូវការឈាមជាបន្ទាន់ ។

បើតាមការបង្ហោះរបស់ ម៉ន សាម៉េត បានអោយដឹងថា កីឡាករ ម៉ន រដ្ឋា រឺ អេ រដ្ឋា បានជួបគ្រោះថ្នាក់ចរាណ៍ឡានបុក ដោយរងរបួសបែកប្លោកនោម ហើយពេលនេះកំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់៕

អត្ថបទដែលជាប់ទាក់ទង