ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រឡាប់​រថយន្ត​កូរ៉េ​ ស្លាប់ចំនួន៣នាក់​​ របួសធ្ងន់៩នាក់​

94


ព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរបានកើតឡើងបង្កដោយខ្លួនឯង ដោយក្រឡាប់​រថយន្ត​កូរ៉េ​ បណ្តាលឲ្យស្លាប់ចំនួន៣នាក់​​ របួសធ្ងន់ចំនួន៩នាក់​ នៅវេលាម៉ោង១២ថ្ងៃត្រង់​ ថ្ងៃទី២៦​ ខែធ្នូ​ ឆ្នាំ២០១៨​ នៅចន្លោះគីឡូម៉ែត្រ១១១.១១២​ ស្ថិតក្នុងភូមិស្ទឹងច្រាល​ ឃុំអូរបាក់រទេះ​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​។

ករណីគ្រោះថ្នាក់ចរាចរនេះបង្ក​ដោយខ្លួនឯង​ រថយន្ត​កូរ៉េ​ ម៉ាកស្តារិច​ ពណ៌ស​ ស្លាកលេខ​ភ្នំពេញ​២AW០៩៨៥​ មានទិសដៅពីភ្នំពេញ-ខេត្តព្រះសីហនុ ពីកើតទៅលិចលុះដល់ចំណុចកើតហេតុ រថយន្តបាន​រេ​ចង្កូតក្រឡាប់ខ្លួនឯង​។ មានអ្នករួមដំណើរចំនួន១៣នាក់​ ស្រី២នាក់​ បណ្តាលឲ្យស្លាប់ចំនួន៣នាក់​​ របួសធ្ងន់ចំនួន៩នាក់​ ស្រាលចំនួន១​នាក់ បានត្រឡប់ទៅផ្ទះវិញ
មានឈ្មោៈដូចខាងក្រោម​ :
១.ឈ្មោៈ​ ធឿន​ ធន​ ភេទប្រុស​ អាយុ៤០ឆ្នាំ​ (អ្នកបើកបរ)​ របួសធ្ងន់​ មានទីលំនៅខេត្តកំពង់ស្ពឺ​
២.ឈ្មោៈ​ សែម​ វីរៈ​ ភេទប្រុស​ អាយុ៣៤ឆ្នាំ​ របួសធ្ងន់​ មានទីលំនៅខេត្តបាត់ដំបង
៣.ឈ្មោៈ​ សុខ​ ឡាយ​ ភេទប្រុស​ អាយុ៥០ឆ្នាំ​ របួសធ្ងន់​ មានទីលំនៅភ្នំពេញ
៤.ឈ្មោ:​ គឹម​ សុផាត​ ភេទប្រុស​ អាយុ៣៩ឆ្នាំ​ របួសធ្ងន់​ មានទីលំនៅខេត្តកំពង់ស្ពឺ
៥.ឈ្មោៈ​ ឃឹម​ វន​ ភេទប្រុស​ អាយុ​៣៩ឆ្នាំ​ របួសធ្ងន់​ មានទីលំនៅខេត្តកំពង់ស្ពឺ
៦.ឈ្មោៈ​ សយ​ ប៉ុនថន​ ភេទប្រុស​ អាយុ៣៤ឆ្នាំ​ របួសធ្ងន់​ មានទីលំនៅកំពង់ស្ពឺ
៧.ឈ្មោៈ​ ឡាយ​ ភេទប្រុស​ អាយុ២៩ឆ្នាំ​ របួសធ្ងន់​ មានទីលំនៅខេត្តកំពង់ធំ
៨.ឈ្មោៈ​ ទក​ ភេទប្រុស​ អាយុ២១ឆ្នាំ​ របួសធ្ងន់​ មានទីលំនៅខេត្តកំពង់ស្ពឺ
៩.ឈ្មោៈ​ ចេវ​ សីហា​ ភេទប្រុស​ អាយុ​២៣ឆ្នាំ​ របួសធ្ងន់​ មានទីលំនៅខេត្តតាកែវ​
១០.ឈ្មោៈ​ ឆេង​ ខន​ ភេទប្រុស​ អាយុ៣៥ឆ្នាំ​ មានទីលំនៅខេត្តតាកែវ(ស្លាប់នៅនឹងកន្លែង)
១១.ឈ្មោៈ​ ស្រី​ នាង​ អាយុ២២ឆ្នាំ​ មានទីលំនៅខេត្តកំពង់ស្ពឺ​ (ស្លាប់នៅនឹងកន្លែង)
១២.ឈ្មោៈ​ ធន​ លក្ខិណា​ ភេទស្រី​ អាយុ៤ឆ្នាំ​ (ស្លាប់នៅនឹងកន្លែង)

បច្ចុប្បន្នសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យ ​ចំណែកជនរងគ្រោះរបួស​ធ្ងន់ ត្រូវបានបញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ស្រែអំបិល ​ដើម្បីជួយសង្រ្គោះ​ ចំពោៈរថយន្តត្រូវបានយកមករក្សាទុក​នៅអធិការ​នគរបាលស្រុកកំពង់សីលា​៕

អត្ថបទដែលជាប់ទាក់ទង