ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសវ័យចំណាស់ម្នាក់ ត្រូវសមត្ថកិច្ចខ្លួន ព្រោះថ្លេីមធំហ៊ានយករថយន្ត ទៅបញ្ជាំយកទៅចាញ់ល្បែងអស់៤ពាន់ដុល្លារ

53


ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវថៅកែចាប់ប្រគល់អោយនគរបាលចាត់ការតាមផ្លូវច្បាប់ ថ្លេីមធំហ៊ានយករថយន្ត ទៅបញ្ជាំយកទៅចាញ់ល្បែងអស់៤ពាន់ដុល្លារ​ ហេតុការនេះកេីតឡេីង កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខA៣២(បុរីវរៈជន) ផ្លូវ អារីសូណាា ក្រុម៧៨ ស្ថិតនៅភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

តំណាងដេីមបណ្ដឹងឈ្មោះ ជា ពុទ្ឋារិន ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរជាមេធាវី ស្នាក់នៅផ្ទះលេខ០៧ ផ្លូវលេខ៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខបានយករថយន្តម៉ាកហាយឡែនឌ័រ ពណ៌ខ្មៅ ផលិតឆ្នាំ២០០១ ពាក់ស្លាកលេខភ្នំពេញ២H-៨៤៦៨ តាមដេីមបណ្ដឹងចាប់បុរសជនសង្ស័យ ង៉ាន់ អ៊ុយ ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរបេីកបររថយន្ត បច្ចប្បន្នស្នាក់នៅជាមួយថៅកែផ្ទះលេខA៣២(បុរីវរៈជន) ផ្លូវ អារីសូណាា ក្រុម៧៨ ស្ថិតនៅភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានស្រុកកំណេីត ស្រុក កំពង់សៀម ខេត្តកំពង់ចាមប្រគល់អោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ពេលយករថយន្តថៅកែចិត្តឯងយកទៅបញ្ជាំក្នុងតំលៃ៤ពាន់ដុល្លាសហរដ្ឋអាមេរិចលេងល្បែងចាក់រ៉ូឡែត នៅណាហ្គាវើលចាញ់អស់គ្មានសល់និងមិនប្រាប់ទល់ថៅកែសេុីបដឹងចាប់ប្រគល់អោយសមត្ថកិច្ចតែម្ដង ។

សមត្ថកិច្ចបានប្រាប់ថាសាកសួរនាំបុរសតំណាងអោយដេីមបណ្ដឹង ក្រោយ​ពី​បុរសជនសង្ស័យជាបុគ្គលិកក្រុមហ៊ុនយក​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ មួយ​គ្រឿង​នោះ យក​ទៅ​បញ្ចាំ និង​លេងល្បែង​ចាញ់​លុយ​អស់រលីង​រួច​ហើយ រូប​គាត់​បាន​ចូល​ទៅ​ធ្វើការ​ក្នុង ក្រុមហ៊ុន​ជា​ធម្មតា​វិញ ដោយ​ប្រាប់​ម្ចាស់​ថា (ឡាន​ខូច និង កំពុងធ្វើការ​ជួសជុល​នៅ​ក្នុង​ហ្គា​រ៉ា​ស​)។ ដោយ​មានការ​សង្ស័យ​រហូត​ដល់​ថ្ងៃ​ទី​២៦ ខែ ធ្នូ នេះ មិនឃើញ​រូប​គាត់​យក​រថយន្ត​មក​វិញ និង កុងស៊ីបញ្ចាំ​ទូរស័ព្ទ​មក​ឲ្យ​យក​លុយ​ទៅ​បង់ការ​ប្រាក់​នោះ ទើប​បែក​ការណ៍​ទៅ​ដល់ ម្ចាស់​ក្រុមហ៊ុន​យក​លុយ​ចំនួន ៤​ពាន់​ដុល្លារ​ទៅ​លោះ​យក​រថយន្តរ​មក​វិញ និង​ចាប់​ឃាត់ខ្លួន​យក​មក​ធ្វើការ​ប្រគល់​ឲ្យ​កម្លាំង​មាន​សមត្ថកិច្ច​តែ​ម្តង​។ ហេីយចំណែកបុរសជនសង្ស័យបានទទួលខ្លួនបានប្រព្រឹត្តយករថយន្តថៅកែទៅបញ្ចាំថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨យកម្ដង១ពាន់ដុល្លាយកសរុបចំនួន៤លេីកស្មេីនិង៤ពាន់ដុល្លាយ ចាក់រ៉ូឡែតក្នុងណាហ្គាវើលចាញ់អស់ពេលមកធ្វេីការថៅកែដឹងចាប់តែម្ដង រួចធ្វេីការឃាត់ខ្លួនពីបទរំលោភលេីសេចក្ដីទំនុបចិត្ត និងកសាងសំណុំរឿង បញ្ជូលទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដេីម្បីចាត់ការបន្តតាមនីតិវិធីច្បាប់យោងតាមពាក្យបណ្ដឹង ។

អត្ថបទដែលជាប់ទាក់ទង