ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមប្រឹក្សាជាតិ​ប្រឆាំងអំពើពុករលួយ ធ្វើរបាយការណ៍ប្រចាំឆ្នាំ២០១៨ ជូនសម្តេចនាយករដ្ឋមន្រ្តី

67


ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានចេញសេចក្តីជូនដំណឹង ស្តីពីកិច្ចប្រជុំលើកទី៤១ អាណត្តិទី២ នៃក្រុមប្រឹក្សាជាតិ​ប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) ថ្ងៃពុធ ទី២៦ ខែធ្នូ ឆ្នាំ២០១៨ ។ បើតាមលោកតុប សំ ក្រុមប្រឹក្សាជាតិ​ប្រឆាំងអំពើពុករលួយ បានឆ្លងរបាយការណ៍របស់ក្រុមប្រឹក្សាជាតិ​ប្រឆាំងអំពើពុករលួយ ប្រចាំឆ្នាំ២០១៨ ជូនសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី។

ក្នុងកិច្ចប្រជុំនេះ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានរាយការណ៍អំពីសកម្មភាពការងាររបស់អង្គភាពប្រចាំឆ្នាំ២០១៨ ដែលប្រមូលផ្តុំលើការអនុវត្តផែនការយុទ្ធសាស្រ្តរបស់ក្រុមប្រឹក្សាជាតិប្រឆាំអំពើពុករលួយ និងផែនការសកម្មភាពរបស់អង្គភាព ជាពិសេសការអនុវត្តអភិក្រមទាំង៥ របស់សម្តេចតេជោ ហ៊ុន សែន (ឆ្លុះកញ្ចក់ ងូតទឹក ដុសក្លែល ព្យាបាល និងវះកាត់) ទៅក្នុងការងារមុខព្រួញទាំង៣ គឺអប់រំ បង្ការទប់ស្កាត់ និងអនុវត្តន៍ច្បាប់។

លោកតុប សំ បានគាំទ្ររាល់ចំណាត់ការសកម្មភាពរបស់អង្គភាពប្រឆាំងអំពើពុករលួយ ប្រចាំឆ្នាំ២០១៨ ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពលើការពង្រឹងការងារអប់រំ បង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ លើគ្រប់រូបភាព ទាំងក្នុងវិស័យសាធារណៈ និងឯកជន ដើម្បីបង្កើនជំនឿទុកចិត្តពីមហាជន មកលើភាពស្អាតស្អំ របស់រាជរដ្ឋាភិបាលលើអភិក្រម ទាំង៥ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្លែល ព្យាបាល និងវះកាត់៕

អត្ថបទដែលជាប់ទាក់ទង