ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរស​ម្នាក់​ស្លាប់ ​ដោយសារ​គល់ឈើ​ទាល ​រមៀល​កិន​ពីលើ

61


​ពោធិ៍សាត់ៈ​ បុរស​ម្នាក់​ស្លាប់​ ដោយសារ​គល់ឈើ​ទាល​រមៀល​កិន​ពីលើគៀប ពេល​យករ​ណារយន្ត​អារ​គល់ឈើ​ទាល​ដាច់ ។ ហេតុការណ៍​នេះ​កើតឡើង​ ​កាលពី​វេលា​ម៉ោង​១៥​និង​៤៥​នាទី​ ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០១៨​ នៅ​ចំណុច​ភ្នំ​ក្រឡឹង​ ស្ថិត​ក្នុងភូមិ​ដីក្រហម​ ឃុំ​អន្លង់​រាប​ ស្រុក​វាល​វែង​ ខេត្តពោធិ៍សាត់​ ។​

យោង​តាម​របាយការណ៍​ពី​នគរបាល​រដ្ឋបាល​អន្លង់​រាប​ បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ បុរស​រង​គ្រោះ​ឈ្មោះ​ កឹ​ម​ សយ​ បាន​ចាក​ចេញពី​ស្រុក​កំណើត​ មក​ស្នាក់​នៅ​រកស៊ី​សព្វថ្ងៃ​ក្នុងភូមិ​ចំការ​ជ្រៃ​ខាងត្បូង​ ឃុំ​អន្លង់​រាប​ ស្រុក​វាល​វែង​ ខេត្តពោធិ៍សាត់​ ក្នុង​គោលបំណង​ប្រកប​មុខរបរ​រកស៊ី​ចិញ្ចឹម​គ្រួសារ​ លុះ​មក​ដល់​ថ្ងៃ​កើតហេតុ​បុរស​រង​គ្រោះ​រូប​នេះ​ បាន​យករ​ណារ​អារ​គល់ឈើ​ទាល​ គល់ឈើ​នោះ​ដាច់​ ក៏​រមៀល​ចេញ​ ​បុរស​រង​គ្រោះ​គេច​មិន​រួច​ក៏​កិន​ស្លាប់​តែ​ម្តង​ ។

​លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អន្លង់​រាប​បាន​ បន្ត​ឲ្យ​ដឹង​ថា​ ក្រោយ​ពី​សមត្ថកិច្ច​និង​អាជ្ញាធរ​ ពិនិត្យ​រួច​ ធ្វើការ​បាន​អះអាង​ថា​ ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​ករណី​ គល់​ដើមឈើ​ទាល​រមៀល​កិន​ស្លាប់​ពិតប្រាកដ​មែន​ ៕

អត្ថបទដែលជាប់ទាក់ទង