ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនបង្កថាមកពីខ្លួនស្រវឹង ទើបជះស្រា និងគប់កំប៉ុងស្រាបៀរដាក់ ទេព បូព្រឹក្ស

92


ភ្នំពេញ៖ ក្រុមមេធាវីស្ម័គ្រចិត្តរបស់ កញ្ញាទេពបូព្រឹក្ស បានជួបផ្ទាល់ជាមួយនឹងជនបង្កឈ្មោះ ឆេង រស្មី ក្នុងនោះ
សំណូមពររបស់ភាគីទេពបូព្រឹក្សមាន ៣ ចំណុចដូចខាងក្រោម៖
ធ្វើសន្និសីទកាសែតសុំទោសជាសាធារណៈ សំណងរដ្ឋប្បវេណីខូចខាតកិត្តិយសចំនួន ១០ម៉ឺនដុល្លារ និងធ្វើកិច្ចសន្យាចំពោះមុខអាជ្ញាធរមិនគុំគួនសងសឹកគ្នាបញ្ចប់ទំនាស់ដោយសន្តិវិធី។ ភាគីជនបង្កបានដកឃ្លា ដើម្បីពិចារណាទៅលើសំណូមពរ ទាំងបីរបស់ជនរងគ្រោះ។ អរគុណសំរាប់បងប្អូនដែលគាំទ្រ និងចូលរួមឈឺចាប់ជាមួយក ញ្ញាទេពបូព្រឹក្សអរគុណសម្រាប់ការស៊ែរចែក រំលែកជូនមហាជនជ្រាបជាពត៌មាន។

លោក ហេង ឡុង បានថ្លែងថា “នាព្រឹកថ្ងៃទី 27 ខែធ្នូ​ ឆ្នាំ 2019 ក្រុមមេធាវីស្ម័គ្រចិត្តរបស់កញ្ញា ទេព បូព្រឹក្ស​ បានជួបផ្ទាល់ជាមួយនឹងជនបង្កឈ្មោះ ឆេង រស្មី (រូបខាងក្រោម​)​ ដែលជាអ្នកគប់កំប៉ុងស្រាបៀរមកលើកញ្ញា។
ទាំងជនបង្ក និងម្ចាស់ហាងបានឆ្លើយថាខ្លួនស្រវឹង! តើបងប្អូនទាំងអស់គ្នាទទួលយកបានទេ?
បើគ្រាន់តែពួកគាត់ឆ្លើយដោះសារថាស្រវឹងបែបនេះ?
តើភាពឈឺចាប់​ និងខ្មាស់គេប៉ុណ្ណារហូតហ៊ានទៅដល់ធ្វើការ live យំស្រែកតាម facebook ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន​ និងឱ្យមហាជន​ជួយរកយុត្តិធម៌?
សំណូមពររបស់ភាគី ទេព បូព្រឹក្ស មាន 3 ចំណុចដូចខាងក្រោម:
១. ធ្វើសន្និសីទកាសែតសុំទោសជាសាធារណៈ
២. សំណងរដ្ឋប្បវេណីខូចខាតកិត្តិយសចំនួន 10 ម៉ឺនដុល្លារ
៣. ធ្វើកិច្ចសន្យាចំពោះមុខអាជ្ញាធរ មិនគុំគួនសងសឹកគ្នាបញ្ចប់ទំនាស់ដោយសន្តិវិធី។
ភាគីជនបង្កបានដកឃ្លាដើម្បីពិចារណាទៅលើសំណូមពរទាំងបីរបស់ជនរងគ្រោះ។
អរគុណសំរាប់បងប្អូនដែលគាំទ្រនិងចូលរួមឈឺចាប់ជាមួយកញ្ញា ទេព បូព្រឹក្ស អរគុណសម្រាប់ការស៊ែរចែករំលែកជូនមហាជនជ្រាបជាព័ត៌មាន”៕

អត្ថបទដែលជាប់ទាក់ទង