អភិបាលរាជធានី៖ បញ្ជាឱ្យខណ្ឌទាំង១២ជួលរថយន្តដឹកសំរាម ជាបណ្តោះអាសន្នសិនទំរាំក្រុមហ៊ុនស៊ិនទ្រី ដោះស្រាយបញ្ហាកម្មករទាមទារតម្លើងប្រាក់ខែបាន
ភ្នំពេញ៖ ក្រោយពិនិត្យឃើញសំរាមត្រូវបានទុកចោលពាសពេញ ផ្លូវក្នុងទីក្រុងដោយសារតែបញ្ហាការទាមទាតំឡើង ប្រាក់ខែរបស់កម្មករ កម្មការនីរបស់ក្រុមហ៊ុនស៊ីនទ្រី និងការធ្វើបហិការមិនប្រមូលសំរាម ក្នុងរយះពេល២ថ្ងៃមកនេះ លោក ឃួង ស្រេង បានណែនាំឲ្យអាជ្ញាធរខណ្ឌទាំង១២ ជួលរថយន្តដឹកសំរាមជាបណ្តោះអាសន្នសិនទំរាំបញ្ហាត្រូវបានដោះស្រាយ។
លោកអភិបាលរាជធានីភ្នំពេញបានបញ្ជាក់បែបនេះក្នុហប្រជុំមន្ត្រីពាក់ពន្ធ័ និងអាជ្ញាធរដែនដីដើម្បីត្រួតពិនិត្យការងារត្រៀមសម្ពោធវិមានអនុស្សាវរីយ៏ឈ្នះៗដែលនឹងចាប់ ផ្តើមនៅថ្ងៃទី២៩ដល់ថ្ងៃ៣១ខែធ្នូនៅលើទីតាំងផ្ទៃដីជាង៨ហិកតា ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វាកាលពីព្រឹកថ្ងៃទី២៧ធ្នូនេះ នៅសាលារាជធានីភ្នំពេញ។
គួរបញ្ចាក់ថា៖កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ីនទ្រី ប្រមាណជាង២ពាន់នាក់ បានប្រមូលផ្ដុំគ្នាធ្វេីកូដកម្ម កាលម៉ោង៧យប់ថ្ងៃទី២៦ខែធ្នូឆ្នាំ២០១៨ នៅការ៉ាសរថយន្តស៊ីនទ្រី ផ្លូវបេតុបឹងតាម៉ាត ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយបាននាំគ្នាតវ៉ា អត់ធ្វើការ ដោយទាមទារអោយក្រុមហ៊ុន តំឡើងប្រាក់ខែអោយពួកគេ ចំនួន១២ដុល្លារបន្ថែម លើប្រាក់ខែគោលរបស់ពួកគាត់បន្ថែមទៀត ដោយទាមទារលក្ខខណ្ឌ ចំនួន៤ចំណុច ដូចជា ៖ ១-សុំអោយក្រុមហ៊ុនទូទាត់ប្រាក់ឈប់សំរាកប្រចាំឆ្នាំដែលនៅសល់ ។ ២-ទូរទាត់ប្រាក់បំណាច់អតីតភាពការងារតាមប្រកាសលេខ ៤៤៣ ក.ប.ប្រ.ក.ខល។ ៣-ស្នើរសុំតំឡើងប្រាក់ឈ្នួលប្រចាំឆ្នាំ ចំនួន១៥$ សម្រាប់ឆ្នាំ២០១៩ ។ ៤-បញ្ហាផ្សេងៗ ។
ក្នុងកិច្ចប្រជុំនោះលោកអភិបាលបានបន្តថា៖ក្រុមហ៊ុនស៊ីនទ្រី មិនត្រូវរកស៊ីដឹងតែពីចំណេញនោះទេត្រូវគិតដល់ពេលខាតខ្លះផងហើយក្រុមហ៊ុនស៊ីនទ្រីក៏មិនត្រូវយកប្រជាពលរដ្ឋរាជធានីភ្នំពេញធ្វើជាចំណាប់ខ្មាំងរបស់ខ្លួននុះដែរ។នៅពេលនេះរដ្ឋបាលរាជធានីភ្នំពេញកំពុងចាត់វិធានការលើការដោះស្រាយការកកស្ទះសំរាមតាមដង ផ្លូវនានាក្នុងរាជធានីភ្នំពេញនៅពេលដែលកម្មការក្រុមហ៊ុនស៊ីនទ្រី ធ្វើពហិការមិនប្រមូលសំរាមដូចសព្វដង ហើយរដ្ឋបាលរាជធានីភ្នំពេញក៏កំពុងដោះស្រាយ ជាមួយក្រុមហ៊ុនស៊ីនទ្រីផងដែរ៕