ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាករប្រដាល់ អេ​ រដ្ឋា រងគ្រោះថ្នាក់ចរាចរធ្ងន់ធ្ងរ​ ទទួលបានការសន្តោសប្រណីពី​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​

105

ភ្នំពេញ ៖​ ដោយទឹកចិត្តអាណិតអាសូរ​ជាពន់ពេក នៅ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៨ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​ ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីចុះសួរសុខទុក្ខ​ ពិនិត្យស្ថានភាពរបួស​ និងនាំយកថវិកាមួយចំនួន​ ផ្តល់ជូន​កីឡាករប្រដាល់សេរី ដូង​ ផា​ (ហៅក្រៅថា​ អេ​ រដ្ឋា)​ អាយុ​ ២១ឆ្នាំ​ ជាកូនកំព្រាឪពុកម្តាយ​ បាន​រងគ្រោះថ្នាក់​ចរាច​រណ៍ធ្ងន់ធ្ងរ​ ដោយត្រូវ​រថយន្តបុក​និង​កិន​បន្ថែម កាលពីយប់ថ្ងៃទី​ ២៥​ ខែធ្នូ​ ឆ្នាំ២០១៨។ ដោយស្ថានភាពធ្ងន់ធ្ងរ​រហូត​បែក​ប្លោកនោម ដាច់ពោះវៀន ដាច់​សរ​សៃ​ឈាម​ក្រលៀន ផងនោះ​ បច្ចុប្បន្នជនរងគ្រោះកំពុងសង្គ្រោះបន្ទាន់យ៉ាង​យកចិត្តទុកដាក់ពីក្រុុមគ្រូពេទ្យ​ នៃមន្ទីរពេទ្យកាល់ម៉ែត​។

ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ​ និងការសោក​ស្តាយ​ចំពោះលោក​ ដូង​ ផា​ ដែលរងគ្រោះថ្នាក់ដោយជនបង្កយ៉ាងព្រៃផ្សៃ​ និងផ្តាំផ្ញេីឱ្យអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងសូមឆាប់បានជាសះស្បើយឡេីងវិញ។ ជាមួយគ្នានេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ សូមអំពាវនាវដល់​ សមត្ថកិច្ចពាក់ព័ន្ធ​ឱ្យស្វែងរកជនបង្កបទល្មេីសមកផ្តន្ទាទោសតាមច្បាប់។

អ្នកស្រី​ ដូង​ សុខេន​ ត្រូវជាបងស្រីបង្កេីត​និងជាអាព្យាបាលរបស់​ ដូង​ ផា​ ដែលនៅមេីលថែទាំនោះ​ បានថ្លែងអំណរ​គុណ​យ៉ាងជ្រាលជ្រៅ និងដឹងគុណជាទីបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែល​បានលេីកទឹកចិត្ត​ និងផ្តល់ក្តីសង្ឃឹម​ដល់គ្រួសារជនរងគ្រោះគ្រប់ប្រភេទដោយគ្មានការរើសអើងអ្វីឡើយ។

សូមបញ្ជាក់ជូនដែរថា​ អ្នកជំងឺម្នាក់ដែលមានជំងឺសួតធ្ងន់ធ្ងរ​ កំពុកសម្រាកព្យាបាលនៅក្នុងបន្ទប់ជាមួយគ្នានោះ​ ក៏ទទួល​បានអំណោយទឹកដោះគោ​ និងថវិកាមួយចំនួន​ ពីកាកបាទក្រហមកម្ពុជា​ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង