ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិវាទការងារកម្មករប្រមូលសំរាមនិង ក្រុមហ៊ុនស៊ីនទ្រី បានសះជាហើយ និងចាប់ផ្តើមដំណើរការការងារឡើងវិញហើយ

120


ភ្នំពេញ៖ ក្រោយពីមានការសម្រប់សម្រួល ពីអាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន និងក្រសួងការងារ នៅវេលាម៉ោង១៥:២០នាទី ភាគីទាំងពីបានព្រមព្រៀងគ្នាទាំង៥ចំណុច នៃ
វិវាទការងារកម្មករប្រមូលសំរាម និង ក្រុមហ៊ុនស៊ីនទ្រី បានសះជាហើយ និងចាប់ផ្តើមដំណើរការការងារឡើងវិញហើយ។

យោងតាមរបាយការណ៍ នៃការដោះស្រាយទំនាស់នេះ នៅ ថ្ងៃ ទី២៧ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ៦:១០នាទី នៅក្រុមហ៊ុនស៊ីនទ្រី ខេមបូឌា ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ភ្នំពេញ មានសហជីពកម្មករនិយោជិតវិស័យទេសចរណ៍ នៃក្រុមហ៊ុនស៉ីនទ្រី ខេមបូឌា តំណាងអោយកម្មករចំនួន១៨០៦នាក់ ដែលមិនព្រមចូលធ្វើការ បានធ្វើការទាមទារលក្ខខណ្ឌបន្ថែម២ចំណុចទៀត លើលក្ខខណ្ឌដែលបានធ្វើកាលពីម្សិលមិញដូចខាងក្រោម÷ លក្ខខណ្ឌម្សិលមិញមាន៣ចំណុច គឺ១- ទាមទារតម្លើងប្រាក់ឈ្នួលប្រចាំឆ្នាំចំនួន ១២ដុល្លារ. ២- ទាមទារអោយទូរទាត់ប្រាក់បំណាច់អតីតភាពការងារ. និង៣- ទាមទារទូរទាត់ការឈប់សម្រាក់ប្រចាំឆ្នាំដែលនៅសល់គិតជាលុយ។ លក្ខខណ្ឌទាមទារបន្ថែម២ចំណុចទៀត ទី៤- ទាមទារស្នាមមេដៃដែលបានផ្តិតតាមរយៈមេខណ្ឌ. ៥- ទាមទារលុយបាយទាំងថ្ងៃទាំងយប់សូមគិតជាលុយ។ លក្ខខណ្ឌសរុបចំនួន៥ចំណុច នៅវេលាម៉ោង ១១ៈ១០នាទី មានការជួបជុំគ្នាដោះស្រាយវិវាទការងារ រវាងក្រុមហ៊ុន និងសហជីពតំណាងកម្មករដោយមានការចូលរួមដូចខាងក្រោម÷ ១- លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ២- លោក ខៀវ សាវុធ អនុនាយកដ្ឋានវិវាទការងារ នៃក្រសួងការងារ.
៣- លោក ស៊ឹម តុលា នាយករងរដ្ឋបាលខណ្ឌដង្កោ. ៤- លោក ហេង ហ័រ នាយរងការិយាល័យវិវាទការងារ នៃក្រសួងការងារ. ៥- លោក សុខ ហួត អនុប្រធានក្រុមហ៊ុនស៊ីនទ្រី. ៦- លោក កៅ សុវ៉ាត ប្រធានសហជីពវិស័យទេសចរណ៍ តំណាងកម្មករ. ៧- លោក ទូច កុសល់ សហជីពវិស័យទេសចរណ៍ តំណាងកម្មករ។

ក្រោយពីមានការសម្រប់សម្រួល ពីលោកអភិបាលរងរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន និងក្រសួងការងារ នៅវេលាម៉ោង១៥:២០នាទី ភាគីទាំងពីបានព្រមព្រៀងគ្នា ទាំង៥ចំណុច តែចំពោះលក្ខខណ្ឌចំណុចទី១ ដែលកម្មករទាមទារដំឡើង ប្រាក់ខែប្រចាំឆ្នាំចំនួន១២ដុល្លារ ខាងក្រុមហ៊ុនបានយល់ព្រមជូនចំនួន៩ដុល្លារ ដោយចាប់ផ្តើមអនុវត្តន៍ពី ខែកុម្ភៈ ឆ្នាំ២០១៩ ឯខាងកម្មករក៏បានឯកភាព។ ការដោះស្រាយវិវាទខាងលើបានបញ្ចប់ត្រឹមវេលាម៉ោង១៣:២០នាទី ៕

អត្ថបទដែលជាប់ទាក់ទង