ប្តីប្រពន្ធ និងកូន ត្រូវរថយន្តធុនធំបុកយ៉ាងពេញទំហឹងបណ្តាល អោយស្លាប់ទាំង៣នាក់នៅកន្លែងកើតហេតុ!!!
ខេត្តឧត្តរមានជ័យ៖ នៅលើផ្លូវក្រាលកៅស៊ូលេខ2625 ស្ថិតនៅ ភូមិទំនប់ដាច់ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មានកើតករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូ និងរថយន្ត បើកបរស្របទិសគ្នាពីកើតទៅលិចបណ្តាលឲ្យមនុស្សចំនួន៣នាក់ស្លាប់បាត់បងជីវិត្តនៅកន្លែងកើតហេតុ កាលពីវេលាម៉ោង៩និង០០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨។
សមត្ថកិច្ចបានឲ្យដឹថា ម្ចាស់រថយន្ត ម៉ាកវេអងពាក់ផ្លាកលេខខាងមុខ 3A-7408ព្រះសីហនុ និងផ្លាកលេខខាងក្រោយ 4A-3350ព្រះសីហនុ ពុំស្គាល់ឈ្មោះ. ដោយរត់ចោលរថយន្តនៅកន្លែងកើតហេតុ (គ្មានរបួស)។ សមត្ថកិច្ចបានបន្តឲ្យដឹងថា ម្ចាស់ម៉ូតូ ម៉ាកC125ពណ៌ក្រហម (គ្មានផ្លាកលេខ)
ឈ្មោះ ម៉ន ថៃ ភេទប្រុស អាយុ29ឆ្នាំ រស់នៅភូមិត្រាំចាន ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ (ស្លាប់នៅកន្លែងកើតហេតុ) ។
២.ឈ្មោះ វណ្ណះ សែនណារី ភេទស្រី អាយុ21ឆ្នាំ រស់នៅភូមិត្រាំចាន ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ (ស្លាប់នៅកន្លែងកើតហេតុ) ។
៣.ឈ្មោះ ថៃ ស្រីមុំ ភេទស្រី អាយុ3ខែ (ស្លាប់នៅកន្លែងកើតហេតុ) ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មូលហេតុ ៖ អ្នកបើកបររថយន្ត បើកហួសល្បឿនកំណត់ រីឯវត្ថុតាងទាំងសងខាងត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ ដើម្បីបន្តនីតិវិធីតាមច្បាប់៕