អាជ្ញាធររាជធានីភ្នំពេញជម្រុញអោយមន្ទីរកសិកម្មនិងមន្ទីរសាធារណការរាជធានីរួមគ្នាថែរក្សាសួនច្បារ និងដាំដើមឈើនៅក្នុងរាជធានីភ្នំពេញអោយក្លាយជាទីក្រុងមានពណ៌បៃតង
ភ្នំពេញ៖ អភិបាលរងរាជធានីភ្នំពេញ លោក នួន ផារ័ត្ន បានធ្វើការជម្រុញអោយមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទរាជធានីភ្នំពេញ និងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីរួមគ្នាថែរក្សាសួនច្បារ និងដាំដើមឈើនៅក្នុងរាជធានីភ្នំពេញអោយបានច្រើន ដើម្បីអោយទីក្រុងមួយនេះក្លាយជាទីក្រុងមានពណ៌បៃតងស្រស់ស្អាត។