ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជាង៥០០នាក់ ជិះកង់កំសាន្ត ទៅកាន់វិមានឈ្នះ ! ឈ្នះ

151

​ភ្នំពេញ: ព្រលឹមថ្ងៃទី២៨ ធ្នូ លោកទេស រដ្ឋមន្ត្រីស៊ុន ចាន់ថុល ដែលជារដ្ឋមន្ត្រី ក្រសួងសាធរណការណ៍ និងដឹកជញ្ជូនបានចូលរួម ជិះកង់កំសាន្ដ ឆ្ពោះទៅកាន់វិមានឈ្នះ ! ឈ្នះដែលមានចម្ងាយ ប្រមាណ២០គីឡូម៉ែត្រ ។

​ការជិះកងឆ្ពោះទៅកាន់ វិមានឈ្នះ ! ឈ្នះ នេះគឺដើម្បីអបអរខួបលើកទី២០ នៃថ្ងៃបញ្ចប់សង្គ្រាមស៊ីវីល នៅកម្ពុជា និងដើម្បីចូលរួមអបអរ សាទរពិធីសម្ភោធន៍ វិមានឈ្នះ ! ឈ្នះ អបអរថ្ងៃឆ្លងឆ្នាំសាកល ហើយក៏វិះនឹងជួនគ្នា នៃការដួលរលំរបប ព្រៃផ្សៃខ្មែរក្រហមដែរ ។

​ព្រឹត្តិការណ៍ជិះកង់កំសាន្ដនេះ រៀបចំដោយ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។លោកវ៉ាត់ ចំរើនអគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា យើងមានសិស្សានុសិស្ស និង ប្រជាជនចូលរួមក្នុងការជិះកង់កំសាន្តនេះ ។

​មន្ត្រីរាជរដ្ឋាភិបាល ដែលចូលរួម ​ក្នុងទិវាជិះកង់កំសាន្ដនេះ មានលោកស៊ុន ចាន់ថុល លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប៉ាន់ សូសក្តិ លោកសុខ ចិន្តាសោភារដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្រ្តី និង ជាអគ្គលេខាធិការ ប្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកវ៉ាត់ ចំរើនរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ ។

​ចំពោះសមាភាពដែលចូលរួម ក្រៅពីមហាជន សិស្សានុសិស្ស អ្នកជិះកង់ ដើម្បីសុខភាពនោះ ក៏មានកីឡាករ-កីឡាការិនី សហព័ន្ធកីឡា អត្តពលកម្មស្ម័គ្រចិត្ត កម្ពុជា សហព័ន្ធខ្មែរកីឡាហែលទឹក មន្ត្រីក្រសួងសាធារណការ មន្ត្រីគណៈលម្មាធិការជាតិ អូឡាំពិកកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្ដាល . . . ។

​នេះជាការជិះកង់កំសាន្ដ សុទ្ធសាធដោយមិនគិត ពីចំណាត់ថ្នាក់អ្វីឡើយ ។ ការជិះកង់លើចម្ងាយ ផ្លូវប្រមាណជាង២០គីឡូម៉ែត្រនេះ ចេញដំណើរពីពហុកីឡដ្ឋាន ជាតិអូឡាំពិក ឆ្ពោះទៅកាន់ ពហុកីឡដ្ឋានមរតកតេជោ៕

អត្ថបទដែលជាប់ទាក់ទង