ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជន​ជាតិខ្មែរ-ឥស្លាមម្នាក់ ត្រូវរថយន្តក្រុង​ បុក​ស្លាប់ ពេលជិះកង់ទៅព្រះវិហារ

115



ភ្នំពេញ​៖​ ជន​ជាតិខ្មែរ-ឥស្លាម ម្នាក់ ត្រូវរថយន្តក្រុងក្រុមហ៊ុន រស្មីភ្នំពេញ អ៊ិចប្រេស ​បុកស្លាប់យ៉ាងអណោចអធម ពេលពុងជិះកង់ឆ្លងផ្លូវ​ ទៅព្រះវិហារឥស្លាម ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះ​ឈ្មោះ ​ឡឹប​ ម៉ាត់ អាយុ៧៥ឆ្នាំ មុខរបរអ្នកនេសាទ ស្នាក់នៅតាមបណ្តោយ ផ្លូវជាតិលេខ៥ ក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ​

តាមការបញ្ជាក់ពីសាច់ញាតិ ​ជនរងគ្រោះបានជិះកង់ចេញពីផ្ទះ ក្នុងគោលបំណងទៅព្រះវិហារ ​ខណៈកំពុង​ជិះឆ្លងផ្លូវ ជិតផុតហើយ ស្រាប់តែមានរថយន្តក្រុង​ បើកជែង​ទៅបុក កង់​ពេញទំហឹង បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ ចំណែកអ្នកបើកបររត់គេចខ្លួនបាត់។ ​

ក្រោយពេលកើតហេតុ កម្លាំងមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ​ ដើម្បីចុះមកវាស់វែង យករថយន្តបង្ក ទៅកាន់ការិយាល័យចរាចរផ្លូវគោករាជធានី ដើម្បីរង់ចាំដោះស្រាយគ្នា​ជាមួយភាគីរងគ្រោះ ៕

អត្ថបទដែលជាប់ទាក់ទង