ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រ្តីជនជាតិចិនម្នាក់ស្លាប់បង្កការភ្ញាក់ផ្អេីលដល់ សមត្ថកិច្ចចុះមកសាកសួរនាំដោយចង់បូជាសព

138


ភ្នំពេញ : ស្រ្តីជនជាតិចិនម្នាក់ស្លាប់មិនដឹងមូលហេតុហេីយ មានមិត្តភ័ក្រ្តដឹកយកសពមកតម្តល់នៅវត្តបំរុងបូជា ហេីយបង្កកាារភ្ញាក់អាចារ្យវត្តប្ដឹង សមត្ថកិច្ចដោយ គ្មានលិខិតបូជាសពហេតុការនេះ កាលវេលាម៉ោង៤និង០០នាទីរឋៀលថ្ងៃទី២៨ ឆ្នាំ ២០១៨នៅចំណុចវត្តសន្សំកុស ស្ថិតនៅភូមិសន្សំកុសល៣ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ។

លោកតាឈ្មោះ អិត ឡូត ភេទប្រុស អាយុ៧៧ឆ្នាំ មុខរបរអាចារ្យប្រចាំវត្តសន្សំកុសល ស្នាក់នៅវត្តបានរៀបរាប់អោយដឹងថា កាលពីវេលាម៉ោង៦និង០០នាទីព្រឹកថ្ងៃខែខាងលេី ដោយមានរថយន្តសង្រ្គោះ មិនចាំនៅពេទ្យណាដោយសុំមាន តម្កល់សពហេីយក៏អោយតម្កល់រួចលេីកសពដាក់ចុះទេីប ដឹងថាជាស្រ្តីជនជាតិចិន អាយុប្រហែល៣០ឆ្នាំហេីយ ក៏មិនហានបូជាសពនិងប្ដឹង សមត្ថកិច្ចបឹងទំពុនអោយចុះ មកត្រួតពិនិត្យសួររកហេតុផល និងមានឯកសារត្រឹមត្រូវទេីប លោកហានបូជាសពបានដោយខ្លាច ជារឿងព្រហ្មទណ្ឌអាច ពាក់ព័ន្ធដល់រូបគាត់ជាអាចារ្យ អ្នកបូជាសពវិញ ។

សមត្ថកិច្ចនគរបាលនាយដ្ឋានវិទ្យាសាស្រ្តបច្ចេកទេសកោសល្យវិច័យក្រសួងមហាផ្ទៃ សហការជាមួយការិយាល័យបច្ចេកទេស បានសាកសួរនាំបុរសជាប្ដីឈ្មោះ LIU YUANCHENG ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិចិន ស្នាក់នៅក្រុងព្រះសីហនុ បានប្រាប់ថាសពដែលស្លាប់ឈ្មោះ WU JIANXIA ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិចិន ជាភ្នាក់ងារលក់ នៃក្រុមហ៊ុនជាប្រពន្ធគាត់ដែល បានគ្រោះថ្នាក់ចរាចរតាំងពីថ្ងៃទី៥ ខែ ធ្នូ ឆ្នាំ ២០១៨ដោយមុនកេីតហេតុ ជិះម៉ូតូកូនទាពណ៍ក្រហមដោយមិនដឹង ស្អីបុកទេគ្រាន់តែឃេីញដួលសន្លប់ ហេីយក៏បានដឹកបញ្ជូលមកមន្ទីរពេទ្យបង្អែកចំការចេក តែដោយសភាពធ្ងន់ធ្ងរពេក ក៏ដឹកតាមរថយន្តសង្រ្គោះមកនៅកាល់ម៉ែត ដោយគ្រោះថ្នាក់ធ្ងន់ធ្ងរត្រង់ក្បាល ផ្នែកប្រព័ន្ធប្រសៃប្រសាទ បេីតាមគ្រូពេទ្យបានថតស្កេនខួរក្បាល លុះដល់យប់ថ្ងៃទី២៧ ខែ ធ្នូ ឆ្នាំ២០១៨ក៏បានអោយរថយន្តសង្រ្គោះ ដឹកប្រពន្ធគាត់ទៅប្រទេសវៀតណាម ដេីម្បីធ្វេីការវះកាត់ខួរក្បាលតែចៃដន្យ ពេលទៅដល់ពេទ្យនៃប្រទេសវៀតណាម ក៏គ្រូពេទ្យប្រាប់ថាបានសដាច់ខ្យល់ស្លាប់ ហេីយក្រោយមកក៏បានដឹកត្រឡប់មកវិញ យកមកតំកល់នៅវត្តសន្សំកុសល ដេីម្បីបូជាប្រពន្ធគាត់រក្សាទុកធាតុយកទៅស្រុកចិនវិញ ។

សមត្ថកិច្ចបន្តថាក្រោយពីសាកសួរនាំនិងស្ដាប់ ការបក់ប្រែភាសាចិន មកភាសាខ្មែរចប់និងត្រួតពិនិត្យបាន សន្និដ្ឋានករណី មនុស្សស្លាប់ស្រ្តីជនជាតិចិន(ដោយសារប៉ះក្បាលធ្ងន់កកឈាម ធ្ងន់ធ្ងរដោយសារគ្រោះចរាចរ)ហេីយសព បានរក្សាទុកនៅទូររក្សាសព នៅវត្តស្ទឹងមានជ័យរងចាំ ខាងស្ថានទូតឯកភាពប្រគល់អោយ ក្រុមគ្រួសារសពដេីម្បីយកទៅធ្វេីបុណ្យ ។

អត្ថបទដែលជាប់ទាក់ទង