ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាកណ្ដាល ចៅក្រមប្រដាល់សាកល៤០រូប យល់កាន់តែច្បាស់ពីបទបញ្ជាប្រកួត

99

​ភ្នំពេញ:អាជ្ញាកណ្ដាល-ចៅក្រមប្រដាល់សាកលចំនួន៤០រូបដែលក្នុងនោះ មាន២រូបជានារីផងនោះបានឆ្លងកាត់វគ្គបណ្ដាល ដោយគ្រូជនជាតិថៃមក ពីសហព័ន្ធប្រដាល់ស្ម័គ្រចិត្តអន្តរជាតិAIBA(Amateur International
Boxing Association) គឺលោកChampahom Chattuchai ដែលជាគ្រូកម្រិតផ្កាយ ២ ។
វគ្គសិក្សាដែលមានរយៈពេល៣ថ្ងៃពីថ្ងៃទី២៦ដល់២៨ធ្នូនោះ សិក្ខាកាមបានសិក្សាលម្អិតពីបទបញ្ជាបច្ចេកទេសប្រកួតជា លក្ខណៈអន្តរជាតិ ។បទបង្ហាញពីការរៀបចំសង្វៀន និងតួនាទីរបស់មន្ត្រីបច្ចេកទេស នៅក្នុងទីលានប្រកួតបទបង្ហាញ ស្ដីពីនីតិវិធីនិងដំណើរការនៃការវិនិច្ឆ័យ និងផ្ដល់ពិន្ទុរបស់អាជ្ញាកណ្ដាល-ចៅក្រម ។បទបង្ហាញពីតួនាទីរបស់អាជ្ញាកណ្ដាលនៅក្នុងសង្វៀន ។
ជាមួយនឹងការអនុវត្តន៍ជាក់ស្ដែងរបស់អាជ្ញាកណ្ដាល ដើម្បីឲ្យគ្រូកែកំហុសនោះគ្រូក៏បានធ្វើបទបង្ហាញពីនីតិវិធីនៃដំណើរការ និងបទបញ្ញត្តិនៃការថ្លឹងទម្ងន់ សម្រាប់កីឡាករ-កីឡាការិនីត្រៀមចូលរួមប្រកួត ការអនុវត្តន៍ជាក់ស្ដែងស្ដីពីការបង្ហាញ សញ្ញាព្រមានរបស់អាជ្ញាកណ្ដាល ចំពោះកីឡាករដែលមានកំហុស បន្ទាប់ពីឆ្លងកាត់វគ្គសិក្សាដែលមាន ការធ្វើតេស្តនេះមកគេសង្កេតឃើញថា មានសិក្ខាកាម២រូបស្មើនឹង៦ភាគរយ បានទទួលនិទ្ទេសល្អណាស់១៣រូប ស្មើនឹង៣៧ភាគរយបាននិទ្ទេសល្អ ១៤រូបស្មើនឹង៤០ភាគរយបាននិទ្ទេសមធ្យម និង៦រូបស្មើនឹង១៧ភាគរយបាននិទ្ទេសខ្សោយ ។

​លោកវេជ្ជបណ្ឌិតឆឹង យ៉ៅយ៉េនប្រធានសហព័ន្ធប្រដាល់សាកលកម្ពុជា បានអះអាងថាចាប់ពីពេលនេះទៅអ្វីៗ ត្រូវធ្វើតាមស្ដង់ដាររបស់AIBA ព្រោះកម្ពុជាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣ ។

អត្ថបទដែលជាប់ទាក់ទង