ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនជួញដូរថ្នាំញៀន៣នាក់ពេលប៉ូលិសចេញល្បាត

94

ខេត្តកណ្ដាលៈជនរកស៊ីជួញដូរថ្នាំញៀន៣នាក់ត្រូវកម្លាំងសមត្ថកិច្ចប៉ូលិសស្រុកគៀនស្វាយ​ចាប់ឃាត់ខ្លួនជាក់ស្ដែងខណៈពេលកម្លាំង​សមត្ថកិច្ចប៉ូលិសចេញល្បាតពួនស្ទាក់​ នៅក្នុងមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើស និងរក្សាការពារនូវសន្តិសុខ សុវត្ថិភាពជូនប្រជាជន។
លោកព្រុំ សំណាងអធិការប៉ូលិសស្រុកគៀនស្វាយបានអោយដឹងថាករណី៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀននេះ បានកើតហេតុនៅថ្ងៃទី២៩.ខែធ្នូឆ្នាំ២០១៨ វាលាម៉ោង២១និង៣០នាទី
ចំណុច៖ ភូមិព្រែកប៉ុល ឃុំបន្ទាយដែកស្រុកកៀនស្វាយ ខេត្តកណ្តាល។
លោកអធិការប៉ូលិសស្រុកគៀនស្វាយបានអោយដឹងទៀតថាចំពោះជនសង្ស័យចំនួន(០៣)នាក់ ឃាត់ខ្លនបានរួមមាន
១ ឈ្មោះពេជ្រ រតនា ហៅក្រៅ(ចេក)អាយុ៣២ ឆ្នាំជនជាតិខ្មែរមានទីលំនៅ ភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល
មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)
២ ឈ្មោះ សាត់ សុធន់ ហៅក្រៅ (គ្មាន)
អាយុ២៤ឆ្នាំ ជនជាតិខ្មែរ
មានទីលំនៅ ភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)និងទី៣ ឈ្មោះ ភេ មុឺន ហៅក្រៅ(គ្មាន)អាយុ២៤ឆ្នាំជនជាតិខ្មែរ
មានទីលំនៅភូមិព្រែកប៉ុលឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្តាល(ឃាត់ខ្លួន)
ចំពោះវត្ថុតាងចាប់យករួមមាន៖
១ម្សៅក្រាមពណ៏សថ្លាសង្ស័យសារធាតុញៀន( ម៉ាទឹកកក) ចំនួន០៨កញ្ចប់ហើយក្នុងមួយកញ្ចប់មានតម្លៃ(២០០០០៛)
២ ដបសម្រាប់ជក់ថ្នាំចំនួន(២ដប)
៣សម្ភារៈវេចខ្ចប់មួយចំនួន
៤ទូរស័ព្ទដៃម៉ាក(SAMSUNG) ០១គ្រឿងពណ៍ទឹកមាស
លោកព្រុំ សំណាងអធិការប៉ូលិសស្រុកគៀនស្វាយ បានបន្តទៀតថានៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ កម្លាំងប៉ុស្តិ៍នគរបាលបន្ទាយដែក បានធ្វើការចេញល្បាតក្នុងភូមិសាស្រ្តពេលល្បាត ដល់ចំណុច(រោងអ្នកតាចិន)ក៍បានជួបប្រទះជនសង្ស័យទាំង៣នាក់ខាងលើនេះ ហើយឃាត់ខ្លួនសួរនាំនាក់ទាំង៣នាក់នោះ និងធ្វើការឆែកឆេររកឃើញមានថ្នាំញៀនចំនួន(០៨កញ្ចប់នៅនិងឈ្មោះ ពេជ្រ រតនា(ហៅចេក)នៅក្នុង ហោប៉ាវខោ ពេលធ្វើការឆែកឆេររួចបាននាំជនសង្ស័យទាំង៣នាក់ និងវត្ថុតាងយកមកប៉ុស្តិ៍ ដើម្បីសាកសួរបន្តរនៅចំពោះមុខ សម្ថកិច្ចជនសង្សយ័បានឆ្លើយសារភាពថា ថ្នាំញៀន០៨កញ្ចប់នេះ ពិតជារបស់ខ្លួនពិតប្រាកដដែលពួកខ្លួន ទិញមកទុកប្រើប្រាស់នឹងចែកចាយបន្តទៀត ក្រោយពីបានសាកសួររួចបានបញ្ជូន ជនសង្ស័យទាំង៣នាក់
ព្រមទាំង វត្ថុតាងយកមកអធិការដ្ឋាននរគបាល ស្រុកកៀនស្វាយ ដើម្បីសួរបន្តរនិងចាត់ការតាមនីតិវីធី៕

អត្ថបទដែលជាប់ទាក់ទង