ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វគ្គបណ្ដុះបណ្ដាលពិសេស ប្រើពេល៣សប្ដាហ៍ដើម្បីប្ដូរឥរិយាបទគ្រូបង្វឹក

109


​ភ្នំពេញ:វគ្គបណ្ដុះបណ្ដាលពិសេសេផែនការអភិវឌ្ឍន៍កីឡា កម្រិតខ្ពស់ដែលចាប់ផ្ដើមពីថ្ងៃទី១២មកនោះបាន
បញ្ចប់ហើយនៅល្ងាចថ្ងៃទី២៩ធ្នូ ។
​វគ្គនេះឧបត្ថម្ភឡើងក្រោមថវិការបស់ក្រសួងអប់រំយុវជន និង កីឡាដែលមានសិក្ខាកាម ចូលរួម១៥០នាក់មកពីបណ្ដាសហព័ន្ធជាតិ ទាំងកីឡាអូឡាំពិក ទាំងប្រភេទកីឡាមិនអូឡាំពិក ជាង៤០សហព័ន្ធចូលរួម ។ក្រៅពីនេះក៏មានសិក្ខាកាមដែលមកពីផ្នែកជំនាញ កីឡារបស់ក្រសួងអប់រំយុវជន និង កីឡា និងបណ្ដាស្ថាប័នពាក់ព័ន្ធជាមួយកីឡាជា ច្រើនរូបទៀតចូលរួម ។

​លោកGunter Lange ដែលជាអ្នកឯកទេស ខាងកីឡាមកពីគណៈកម្មាធិការជាតិអូឡាំពិក សហព័ន្ធអាល្លឺម៉ង់ដែលជាអ្នកឯកទេស និងរៀបចំការប្រកួតជាច្រើននៅអឺរុប អាស៊ី និងបណ្ដាទ្វីបនានាក្នុងពិភពលោកគឺជាគ្រូឧទ្ទេសនៅក្នុងវគ្គនេះ ។

​លោកបាននិយាយនៅក្នុងពីធីបិទវគ្គនេះថា លោកមកនេះមិនមែនមកដណ្ដើម មេដាយឲ្យកម្ពុជានៅពេលដែលកម្ពុជាធ្វើជា ម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣នោះទេ ។ លោកបន្តថា លោកមកនេះដើម្បីប្រាប់ពីវិធីនៃការដណ្ដើមមេដាយ ។

​លោកផ្ដល់យោបល់ថា គ្រូដែលចង់អភិវឌ្ឍន៍កីឡាជា គ្រូដែលមានគុណភាព ព្រោះគ្រូជាប្រភពនៃធនធានបច្ចេកទេសហេតុនេះ គ្រូត្រូវតែមានជំនាញ និងមានស្មារតីជាគ្រូបង្វឹក ប្រកបដោយចិត្តសាស្ត្រ កាតយោគយល់ និងការអនុគ្រោះ ព្រមទាំងភាពម៉ឺងម៉ាត់ ។

​លោកបានចំអកថា គ្រូមួយចំនួនបានអវត្តមាន ពីការសិក្សាច្រើនតែមន្ត្រី ពិសេសមន្ត្រីផ្នែកអប់រំកាយភាគច្រើនលើសលុប នៅក្នុងការសិក្សារយៈពេល៣សប្ដាហ៍នេះ អវត្តមានតិចណាស់ ។ទោះជាយ៉ាងណាក៏លោកបានសង្ខេបដោយខ្លីថា ជាគ្រូបង្វឹកត្រូវតែស្គាលច្បាស់ពីវិទ្យាសាស្រ្តកីឡា ហើយកីឡាក៏ត្រូវតែស្គាល់ពីវិទ្យាសាស្រ្តកីឡាដូចគ្នា ។

​លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលអញ្ជើញចូលរួមក្នុងពិធីបិទវគ្គនេះ បានមានប្រសាសន៍ថា គ្រូត្រូវតែប្ដូរទម្លាប់ដែលមិនវិទ្យាសាស្រ្តចេញ ។កីឡាត្រូវតែធ្វើទំនើបកម្មឲ្យទាន់ប្រទេសនានា នៅក្នុងតំបន់ ។កីឡាកម្រិតខ្ពស់ត្រូវការជំនាញ និងបច្ចេកទេសពីពេលនេះទៅ ក្រសួងអប់រំយុវជន និង កីងកីឡានិងគណៈកម្មាធិការជាតិអូឡាំពិកមញ្ពុជា នឹងរួមគ្នាធ្វើឲ្យគុណផលកីឡាខ្ពស់ជាងមុន ។
កីឡារវាងសិស្ស និង គ្រូគឺជាដៃគូដុសខាត់ជំនាញ តែបច្ចេកទេស និងស្មារតី ។ឥរិយាបថរបស់គ្រូសំខាន់ខ្លាំងណាស់ តែស្មារតីរបស់សិស្សក៏ជារឿងចាំបាច់ដែរ ។
ជាមួយនឹងការបិទវគ្គនេះលោក Gunter Langeបានផ្ដល់ជា អានុស្សាវរីយ៍ដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នូវឧបករណ៍វាស់កម្លាំងសាច់ដុំទៀតផង ។

អត្ថបទដែលជាប់ទាក់ទង