ស្លាប់៥នាក់បាត់ខ្លួន៤នាក់ ដោយសាររអិលបាក់ដី នៅប្រទេសហ្វីលីពីន
ម៉ានីល ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអាទិត្យទី៣០ ខែធ្នូនេះបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស៥នាក់ បានស្លាប់និង៤នាក់ទៀត បានបាត់ខ្លួនក្នុងការបាក់ដី ចំនួនពីរដែលបង្កឡើង ដោយភ្លៀងធ្លាក់រដូវវស្សា នៅខេត្តចំនួន២ នៅក្នុងប្រទេសហ្វីលីពីន។
ហេតុការណ៍ការបាក់ដី ដែលបណ្តាលមកពីសំពាធ នៃអាកាសធាតុត្រូពិចបានបង្ក ឱ្យមានមនុស្ស៣នាក់នៅ Legazpi ជាទីក្រុងមួយនៅខេត្ត Albay ភាគខាងត្បូងទីក្រុងម៉ានីល កប់បាត់ទៅក្នុងដី។ អភិបាលក្រុង Legazpi City លោក Noel Rosal បាននិយាយថាក្មេងប្រុស អាយុ៣ឆ្នាំម្នាក់ក្មេ ងស្រីអាយុ២០ឆ្នាំនិងបុរសអាយុ២៦ឆ្នាំម្នាក់ ត្រូវបានសម្លាប់នៅពេលដែល ផ្ទះរបស់ពួកគេ នៅក្នុងភូមិSan Franciscoត្រូវបានវាយប្រហារ ដោយការបាក់ដី កាលពីព្រឹកថ្ងៃសៅរ៍។
អ្នកទាំងបីនាក់ បានរាយការណ៍ថា បានរស់នៅ ក្នុងផ្ទះមួយជាមួយ មនុស្ស១០នាក់ផ្សេងទៀត នៅពេលដែលការរអិលបាក់ដី បានកើតឡើងខណៈដែល មនុស្ស១០នាក់ ផ្សេងទៀតបានរួចរស់ជីវិត។
អជ្ញាធរទទួលបន្ទុក បរិយាកាសភូមិសាស្ត្រ និងតារាសាស្ត្រហ្វីលីពីន ក៏ធ្លាប់បានព្រមានថាភ្លៀងធ្លាក់ខ្លាំង ដែលនាំមកនូវសំពាធត្រូពិច ដែលនាំឲ្យមានភ្លៀងធ្លាក់ ចេញទៅភាគខាងជើង និងភាគកណ្តាលហ្វីលីពីន៕