ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាយខ្សែភ្លើងឆក់កណ្ដុរមិនងាប់កណ្ដុរ ឆក់ស្លាប់ខ្លួនឯង

121

ខេត្តកណ្ដាលៈបុរសម្នាក់គាត់បានយកខ្សែភ្លើងរាយឆក់សត្វកណ្ដុរ តែមិនឆក់សត្វកណ្ដុរងាប់ បែរជាភ្លៀតស្នៀតខ្សែភ្លើងមកឆក់ខ្លួនឯងស្លាប់ ទៅវិញគួរអោយអាណោចអាធ័ម។
លោកព្រុំ សំណាង អធិការប៉ូលិសស្រុកគៀនស្វាយបាន អោយដឹងថា ករណីនេះ កើតឡើងនៅថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៨វេលាម៉ោងប្រហែល
ជាម៉ោងជា២កណ្ដាល អធ្រាត្រនៅចំណុចប្រឡាយទឹក ក្នុង
ភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
លោកអធិការបន្តទៀតថាជនរងគ្រោះ ឈ្មោះ សំ ប៊ុនធឿន ហៅឡូញ ភេទប្រុស អាយុ ៥១ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
លោកព្រុំ សំណាងអធិការប៉ូលិសស្រុកគៀនស្វាយ បានបន្តទៀតថានៅថ្ងៃខែឆ្នាំខាងលើ វេលាម៉ោងជា៦ល្ងាច កម្លាំងប៉ុស្តិ៏នគរបាលរដ្ឋបាលឈើទាលបានទទួលព័ត៌មាន ពីលោកស្រីអនុប្រធានភូមិស្រែអំពិលតាមរយះទូរសព្ទ័ មកថា៖ មានមនុស្សឆក់ខ្សែភ្លើងស្លាប់ ភ្លាមនោះកម្លាំងសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍ឈើទាល បានចុះដល់កន្លែងកើតហេតុ ដោយសហការគ្នាជាមួយកម្លាំង
ជំនាញ និង ក្រុមប្រឹក្សាឃុំឈើទាលព្រមទាំងមេភូមិ
ព្រែកស្វាយ លោកគ្រូពេទ្យឃុំធ្វើការពិនិត្យសាកសព និងបានបញ្ជាក់ថា៖ ជនរងគ្រោះគាត់មានស្នាមឆេះខ្លោចដើមដៃខាងស្តាំ ក្បាលផ្នែកខាងមុខខាងស្តាំ ដៃខាងធ្វេង ដងខ្លួនចំហៀងខាងស្តាំ ដោយសារការឆក់ខ្សែភ្លើងឆក់កណ្តុរពិតប្រាកដមែន ។
តាមការបំភ្លឺពីបងប្អូនជនរងគ្រោះថា ជនរងគ្រោះតែងតែមកដេកយាមរោងធ្វើស្រែ តែម្នាក់ឯងជារៀងរាល់យប់ ហើយបានតខ្សែភ្លើងរដ្ឋជាមួយ ខ្សែលួសដាក់ខ្សែឆក់កណ្តុរ ជុំវិញរោងដែលជនរងគ្រោះដេក ។
ក្រោយពិនិត្យរួច សពបានប្រគល់ឲ្យក្រុមគ្រួសារនៃ សពយកទៅបុណ្យតាមប្រពៃណី។
ជាមួយគ្នានេះដែរ លោកអធិការប៉ូលិសស្រុកគៀនស្វាយព្រុំ សំណាងក៏បានអំពាវនាវ ទៅដល់បងប្អូនប្រជាជនទូទៅពិសេស ប្រជាកសិករយើងសូមបញ្ឈប់រាល់ សកម្មភាពដែលតែងតែយក ខ្សែភ្លើងមករាយឆក់ សត្វកណ្ដុរតាមភ្លឺស្រែ ឬតាមដងប្រឡាយនេះ តទៅទៀតព្រោះអីវាប្រឈម និងហាយនិភ័យសម្បើយណាស់ ដល់អាយុជីវិតខ្លួនឯង តួយ៉ាងដូចជាករណីខាងលើនេះជាដើម។ដូចនេះត្រូវបញ្ឈប់ទៅ ព្រោះអីករណីនេះមិនមែន ជាលើកទីមួយនោះទេ សម្រាប់អ្នកស្រុកគៀនស្វាយ មួយចំនួនដែលគាត់តែង តែធ្វើរបៀបនេះ រាយខ្សែភ្លើងឆក់សត្វកណ្ដុរអោយ ងាប់កុំអោយមកស៊ីស្រូវ ពួកគាត់តែចៃដន្យដោយភ្លាត់ស្នៀតមិនឆក់ ងាប់សត្វកណ្ដុរ បែរជាឆក់ស្លាប់ខ្លួនឯងទៅវិញ៕

អត្ថបទដែលជាប់ទាក់ទង