ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេត្តចំនួន៦ នឹងចុះត្រជាក់ ចាប់ពីថ្ងៃទី៣១ ខែធ្នូ ដល់ថ្ងៃទី៤ ខែមករា

97

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨នេះ បានសេចក្ដីជូនដំណឹង ស្ដីពីការចុះត្រជាក់លើកទី១ ប្រចាំឆ្នាំ២០១៨-២០១៩ ដែលនឹងចុះត្រជាក់ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩។
បើតាមក្រសួងធនធានទឹក ខេត្តដែលចុះត្រជាក់រហូតដល់១៧-១៩អង្សាសេនោះ គឺខេត្តប៉ៃលិន, ឧត្តរមានជ័យ, ព្រះវិហារ, ស្ទឹងត្រែង​, រតនគិរី និងខេត្តមណ្ឌលគិរី ដោយឡែកបណ្ដារាជធានី-ខេត្តផ្សេងទៀត សីតុណ្ហភាពអប្បបរមា មានពី២១-២៣អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី២៦-២៨អង្សាសេ។
ជាមួយក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសវីរកងទ័ព ដែលឈរជើងនៅតំបន់ជួរភ្នំដងរែក បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះធាតុអាកាសដែលចុះត្រជាក់នេះ៕​
 

អត្ថបទដែលជាប់ទាក់ទង