ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាវុធអវកាសរុស្ស៊ី S-350 Vityaz របស់កងទ័ពអាកាស សម្រាប់ឆ្នាំ 2019

111

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា កងកម្លាំងអវកាសរុស្ស៊ី នឹងបញ្ជូនប្រព័ន្ធមីស៊ីលធុនមធ្យមពី S-350 Vityaz នៅឆ្នាំក្រោយ។

សេចក្តីថ្លែងការណ៍បាននិយាយថា “នៅឆ្នាំ 2019 កងកម្លាំងអវកាស នឹងទទួលបានប្រព័ន្ធមីស៊ីល S-350 Vityaz ជាលើកដំបូង ដែលមិនធ្លាប់មាន” ។

ក្រសួងនេះបានបន្ថែមថា កងទ័ពក៏នឹងត្រូវបានបំពាក់ ដោយប្រព័ន្ធការពារ កាំជ្រួចការពារអាកាស Pantsir-S និង S-400 Triumf ដែលជាអាវុធ ការពារអាកាសរយៈចម្ងាយឆ្ងាយ។

កងទ័ពរុស្ស៊ីដែលបានដាក់ពង្រាយនៅ Khabarovsk, Leningrad, Kaliningrad និងតំបន់ Crimea ក៏ដូចជានៅតំបន់ Arctic ត្រូវបានផ្គត់ផ្គង់ជាមួយ Pantsir-S និង S-400 កាលពីដើមឆ្នាំនេះ។

អត្ថបទដែលជាប់ទាក់ទង