ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ នឹងអញ្ជើញប្រគល់រង្វាន់ជ័យលាភី កីឡាវាយកូនហ្គោល ក្នុងពិធីជប់លៀង សាទរខួប២០ឆ្នាំ បញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា

212

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់​ ក្នុងពិធីប្រគល់ជ័យលាភី កីឡាវាយកូនហ្គោល ដែលអមដោយពិធីជប់លៀង អបអរសាទរខួប២០ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ដែលពិធីនេះធ្វើឡើង នៅសណ្ឋាគារ ហ្គាឌិន ស៊ី ធី នៅម៉ោង៦និង៣០នាទីរាត្រីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨។

ការប្រកួតកីឡាវាយកូនគោល និងពិធីជប់លៀងនេះគឺដើម្បី អបអរសាទរពិធីសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយ ឈ្នះ ឈ្នះ» ដែលបានសម្ពោធកាលពីម្សិលមិញ និងអបអរសាទរខួប២០ឆ្នាំនៃការបិទបញ្ចប់ភ្លើងសង្គ្រាមនៅក្នុងប្រទេសកម្ពុជា ក្រោម «នយោបាយ ឈ្នះ ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន។

តាមរយៈនយោបាយ ឈ្នះ ឈ្នះ នេះបាននាំមកនូវការបង្រួបបង្រួមជាតិ ការបញ្ចប់សង្រ្គាមស៊ីវិល ទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ៕

អត្ថបទដែលជាប់ទាក់ទង