ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស៊យអស់លេខ ឆក់កាបូបស្ត្រីអ្នកលក់ស្រាប៊ៀ មិនបានសម្រេច ដួលម៉ូតូ ប៉ូលីសចាប់បានម្នាក់រត់រួចម្នាក់

66

ភ្នំពេញ៖ យុវជនម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវបានប្រជាពលរដ្ឋជាអ្នកដំណើររួមគ្នាស្ទាក់ចាប់បាន ហើយបានប្រគល់ជូនប៉ូលីសខណ្ឌទួលគោក ដើម្បីចាត់ការទៅតាមច្បាប់ ខណៈខណៈដែលយុវជនម្នាក់នេះនិងបក្ខពួកធ្វើសកម្មភាពឆក់កាបូបពីស្ត្រីអ្នកលក់ស្រាប៊ៀ មិនបានសម្រេច ហើយបានបណ្តាលអោយដួលម៉ូតូ ទើបប្រជាពលរដ្ឋចាប់បានម្នាក់ប្រគល់អោយប៉ូលីស។ ចំណែកជនសង្ស័យម្នាក់ទៀតគេចខ្លួនបាត់។

    ជនសង្ស័យបានឃាត់ខ្លួនវេលាម៉ោង២២និង៣០នាទីយប់ថ្ងៃទី២៩ធ្នូ២០១៨នៅចំណុចមុខផ្ទះលេខ៣៨៨ផ្លូវម៉ៅសេទុងក្រុម៣០ភូមិ១១សង្កាត់បឹងសាឡាងខណ្ឌទួលគោករាជធានីភ្នំពេញ។                   

    ជនរងគ្រោះ ឈ្មោះដួង.ករណាភេទស្រីអាយុ៣១ឆ្នាំមុខរបរបុគ្គលិកស្រាបៀរកម្ពុជាមានទីលំនៅផ្ទះលេខ៥៤២ភូមិទ្រា២.សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យរាជធានីភ្នំពេញ។

   ជនសង្ស័យចំនួន០២នាក់ ១-ឈ្មោះ ឡា  ភេទប្រុសអាយុប្រហែល២០ឆ្នាំពុំស្កាល់អាស្រ័យដ្ឋាន ជាអ្នកបើកម៉ូតូបានរត់គេចខ្លួនបាត់ (ស្កាល់នៅកោះពេជ្រ)។ ២-ឈ្មោះផេន.សៀវលី ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដស្នាក់នៅម្តុំផ្សារសុិតនីផ្លូវឌឿងហែមសង្កាត់មិត្តភាពខណ្ឌ៧មករារាជធានីភ្នំពេញ។

  សំភារះដកហូតរួមមាន ម៉ូតូ០១គ្រឿងម៉ាកC១២៥ពណ៍ខ្មៅសេរី២០១៨ពាក់ស្លាកលេខ1DH3636ភ្នំពេញ ដែមានលេខតួនឹងម៉ាសុិន ៥៣១៤៣០៩(ម៉ូតូជិះធ្វើសកម្មភាព)។ ការបូបស្ពាយពណ៏ក្រហម ចំនួន០១ (ជារបស់ជនរងគ្រោះ)។

     មន្ត្រីប៉ូលីសផ្នែកព្រហ្មទណ្ឌខណ្ឌទួលគោកបានអោយដឹងថា នៅវេលាម៉ោងប្រហែល២២និង២០នាទីជនរងគ្រោះបានជិះម៉ូតូចេញពីលក់ស្រាបៀនៅហាងហ្គោថេស សង្កាត់ទឹកល្អក់១ដោយមានអ្នកធ្វើការជាមួយគ្នាម្នាក់ទៀតឈ្មោះខុម ជាអ្នកឌុប គោលបំណងទៅផ្ទះ ។ជនរងគ្រោះអង្គុយខាងក្រោយស្ពាយការបូប នៅពេលជិះមកដល់ចំណុចមុខផ្ទះលេខ៣៨៨ផ្លូវ២៤៥ ក្រុម៣០ភូមិ១១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ស្រាប់តែមានម៉ូតូ០១គ្រឿងម៉ាកហុងដា១២៥ខ្មៅ ជិះពីនាក់មកអែបខាងឆ្វេងដៃម៉ូតូជនរងគ្រោះ ហើយធ្វើសកម្មភាពឆក់ការបូបស្ពាយពីជនរងគ្រោះ ពេលនោះជនរងគ្រោះក៏ចាប់ទាញមកវិញ បណ្តាលអោយដួលម៉ូតូ ។នៅពេលជនសង្ស័យព្យាយាមរត់គេចជនរងគ្រោះក៏បានស្រែកអោយអ្នករួមដំណើរជួយឃាត់បានជនសង្ស័យម្នាក់ រួមទាំងវត្ថុតាងបញ្ជូនមកប្រគល់អោយនគបាលប៉ុស្តិបឹងសាឡាង ។ចំណែកម្នាក់ទៀតគេចខ្លួនបាត់ស្រមោល។

     បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់៕

 

អត្ថបទដែលជាប់ទាក់ទង