សមិទ្ធិផល២ឆ្នាំចុងក្រោយរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង ជាអភិបាល មានច្រើនស្អេកស្កះ ហើយទទួលបានកាេគាំទ្រពីប្រជាពលរដ្ឋយ៉ាងច្រើន
ភ្នំពេញ៖ ២ឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ បានធ្វើអោយរាជធានីភ្នំពេញមានការអភិវឌ្ឍន៍រីកចំរើនមួយកម្រិតថែមទៀតពិសេសគឺវិស័យសាធារណការនិងការផ្តល់សេវាអោយនៅកៀកកិតជាមួយប្រជាពលរដ្ឋ តាមរយៈការបង្កើតអោយមានច្រកចេញចូលតែមួយនៅថ្នាក់រាជធានីមួយទៀត ហើយការងារទាំងនេះគឺពិតជាទទួលបាននូវការកោតសរសើរនិងគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាពលរដ្ឋ ។