ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញសំបុកពងកូនសត្វស្លាបជិតផុតពូជ ៥ប្រភេទ នៅដែនជម្រកសត្វព្រៃសៀមប៉ាង

113


ភ្នំពេញ៖ បើយោងតាមអង្គការ BirdLife Cambodia បានប្រកាសពី
លទ្ធផលនៃការអង្កេតតាមដាន និងការពារសំបុកពងកូនសត្វស្លាប ជិតផុតពូជឆ្នាំ២០១៨៖ ឆ្នំានេះក្រុមសិក្សាស្រាវជ្រាវជីវចម្រុះ នៅដែនជម្រកសត្វព្រៃសៀមប៉ាង និងសៀមប៉ាងខាងលិច បានខិតខំសិក្សាស្រាវជ្រាវនិងតាមដានយ៉ាងសកម្ម លើសត្វស្លាបជិតផុតពូជ៥ប្រភេទជាលទ្ធផល យើងរកឃើញសំបុកត្រយ៉ងយក្សចំនួន១៦ ក្នុងនោះ១២សំបុកញាស់បានកូន១៧ក្បាលជោគជ័យ ចំណែកសំបុកសត្វត្មាតបានរកឃើញចំនួន១១សំបុក (៩សំបុកត្មាតត្នោត និង២សំបុកត្មាតភ្លើង)។ លើសពីនេះទៀត នៅថ្ងៃទី ១៥ ខែតុលា ឆ្នំាំ២០១៨ កន្លងទៅ ក្រុមសិក្សាស្រាវជ្រាវជីវះចម្រុះប្រចាំ នៅដែនជម្រកសត្វព្រៃសៀមប៉ាង និងសៀមប៉ាងខាងលិចបាន ធ្វើជំរឿនសត្វត្រយ៉ងចំកំកស ដោយរាប់បានសរុបចំនួន ៣២០ក្បាល។

សូមជំរាបជូនថាដែនជម្រកសត្វព្រៃសៀមប៉ាងនិងសៀមប៉ាងខាងលិច ជាដែនជម្រកសត្វព្រៃចំនួនពីរក្នុងចំណោម​ដែនជម្រកទាំងអស់នៅប្រទេសកម្ពុជា ដែលបានបង្កើតឡើងតាមអនុក្រឹត្យ ចុះថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០១៦។ តំបន់​ព្រៃ​ឈើភាគខាងលិចសៀមប៉ាង ជាតំបន់ព្រៃឈើ​ដែលមានសារសំខាន់មួយ ដែលនៅសេសសល់ក្នុងពិភពលោក សម្រាប់ធ្វើការអភិរក្សជីវចម្រុះ និងជាតំបន់មានសក្កានុពលសម្រាប់ការរស់​នៅរបស់សត្វព្រៃគ្រប់ប្រភេទជាពិសេសក្រុមប្រភេទសត្វព្រៃជិតផុតពូជ រួមមានត្រយ៉ងចង្កំកស ត្រយ៉ងយក្ស ត្មាតភ្លើង ត្មាតត្នោត ត្មាតផេះ និងប្រភេទទទួលរងការគំរាម​គំហែង​មាន​ដូចជា ប្រភេទសត្វរមាំង និងសត្វខ្ទីង៕

អត្ថបទដែលជាប់ទាក់ទង