ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នារីរូបស្រស់ ស្គាល់បុរសម្នាក់ តាមហ្វេសប៊ុក ណាត់គ្នាឡើងផ្ទះសំណាក់ ត្រូវប្រុសស្នេហ៍ ប្លន់អស់ជាង៣០០០ដុល្លារ

94


ភ្នំពេញ៖ មានករណីនារីស្រស់ស្អាតម្នាក់ត្រូវបាន​ បុរសដែលស្គាល់គ្នាតាមរយៈទាក់ទងស្នេហាតាមហ្វេសប៊ុក ធ្វេីសកម្មភាពយកកាំបិតភ្ជង់ក​ ប្លន់ជំរិតយកទ្រព្យសម្បត្តិ និងគ្រឿងអលង្កា ទូរស័ព្ទ សរុបអស់ជាង៣០០០ដុល្លាត នៅផ្ទះសំណាក់បៃតង កាលពីវេលាម៉ោងប្រហែល ៦ល្ងាច ថ្ងៃទី ១ ខែមករា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវសូឡា ខណ្ឌសែនសុខ។

នារីរងគ្រោះមានឈ្មោះ​ សា​ មានអាយុ២៤ឆ្នាំ​ ។ នារីរងគ្រោះបានអះអាងថា​ បុរសម្នាក់​ ដែលមានឈ្មោះក្នុងអាខោនហ្វេសបុក​ ឈ្មោះ​ Tii Fee ដែលបានបបួលនាងមកផ្ទះសំណាក់ ហេីយថានឹងឲ្យលុយនាង៦០ដុល្លារ ដោយគ្រាន់តែចង់ជួបមុខ​ តែជាអកុសល​ នាងត្រូវបានបុរសម្នាក់នោះធ្វេីសកម្មភាពយកកាំបិតភ្ជង់កប្លន់​ យកអស់ទ្រព្យសម្បត្តិមួយចំនួន​ ជាង៣០០០ដុល្លារ ដោយមានទូរស័ព្ទ​ IPhone Xs max មួយគ្រឿង​ ចិញ្ជៀនពេជ្រមួយវង់​ និងគ្រឿងអលង្កាមួយចំនួនទៀត។

បើសម្ដីជនរងគ្រោះបានឲ្យដឹង រូបនាង​និងជនសង្ស័យ បានទាក់ទងគ្នាតាមហ្វេសប៊ុក ហើយថ្ងៃកើតហេតុជនសង្ស័យបានណាត់នាងមកជួប ដោយសារការលួងលោមច្រើនដងតាមហ្វេសប៊ុកច្រើន ទើបនាងរងគ្រោះ ក៏សម្រេចមកជួបជនសង្ស័យ ហើយមុនដំបូងគឺណាត់គ្នាជួបញ៉ាំអីធម្មតាទេនៅខាងក្រៅ។

ស្រីស្អាតបន្តទៀតថា ជនសង្ស័យ ខ្លាចប៉ាម៉ាក់ឃើញ ព្រោះគេជាសិស្ស ទើបដូរមកដល់ផ្ទះសំណាក់ ស្រាប់តែមកភ្លាមជនសង្ស័យបានចាក់សោបិទទ្វារបន្ទប់ ប្រើប្រាស់ពាក្យអសុរស និងក្នុងដៃមានកាំបិត គំរាមសម្លាប់ តែនាងបានអង្វរថាឲ្យយកអ្វីយកទៅក្នុងខ្លួននាង មានប្រហែលជាង៣០០០ដុល្លារ រួមមានទូរស័ព្ទIphone ខ្សែក ចិញ្ចៀន ខ្សែដៃ និងលុយ។
ប្រមូលរបស់មានតម្លៃអស់ហើយ ជនសង្ស័យបានគំរាមមិនឲ្យស្រែក បើមិនអញ្ចឹងគេនឹងចាក់សម្លាប់ ។ ជនសង្ស័យគេចខ្លួនដោយសុវត្ថិភាព ឯជនរងគ្រោះ ព្យាយាមរកវីដេអូ Camera សុវត្ថិភាព ត្រង់បន្ទប់លេខ២ ពីផ្ទះសំណាក់ តែត្រូវឆ្លើយថា វីដេអូចាប់អត់បានទេ។ សមត្ថកិច្ចពាក់ព័ន្ធ ពុំទាន់ស្វែងរកជនសង្ស័យ មកផ្ដន្ទាទោសនៅឡើយ៕

អត្ថបទដែលជាប់ទាក់ទង