ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី ម៉ែន សំអន អំពាវនាវសូមឲ្យប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោត ជូនគណបក្សប្រជាជននៅថ្ងៃទី២៩ កក្កដា ដែល មានរូបសញ្ញាទេវតាបាចផ្កាលេខរៀងទី២០

109

ភ្នំពេញ៖ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយលោកស្រី អ៊ឹង ស៊ីស្រ៊ន និងស្វាមី ព្រមទាំងពុទ្ធប រិស័ទ ជិតឆ្ងាយបានមូលមតិគ្នានាំយកទៀន ព្រះវស្សា និងទេយ្យវត្ថុ ទៅប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តវិហារ សំណរ និងវត្តព្រះអង្គតុលការ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃអង្គារ៏ ១៤កើត ខែបឋមាសាឍ ឆ្នាំចសំរឹទ្ធស័កព.ស២៥៦២ត្រូវនិងថ្ងៃ២៦ ខែមិថុនា ឆ្នាំ២០១៨។
លោកស្រីកិត្តិសង្គហបណ្ឌិត បានឧទ្ទិស បួងសួងសុំឲ្យប្រទេសជាតិជួបតែសេចក្តីសុខ សេចក្តី ចម្រើន កសិកម្មទទួល បានភោគផលល្អ នៅក្នុងឆ្នាំនេះឲ្យប្រទេសជាតិឲ្យជៀសផុតពីជម្ងឺដង្កាត់ ឬគ្រោះកាចផ្សេងៗ ជាពិសេស សូមឲ្យដំណើរ ការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅពេលខាងមុខ ដំណើរការទៅបានល្អប្រសើរ និងបានទទួលការគាំទ្រពីជាតិ និងអន្តរជាតិ ។ ពិធីនេះ បាន កំណត់រដូវចូលវស្សា៣ខែនោះ ព្រះសង្ឃអាចនិមន្តទៅកាន់ទីនិគមន៍ណាក៏បាន ប៉ុន្តែត្រូវនិមន្តមកដល់វត្តវិញ ឱ្យបានមុនពេលអរុណរះ នៃថ្ងៃដែលលោកនិមន្តចេញទៅនោះ ។


លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា កាលដែលយើងបានធ្វើបុណ្យធ្វើទាននៅថ្ងៃនេះ ដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ហើយសន្តិភាពនេះមិនអាចកើតឡើង ដោយឯកឯងបាននោះទេ បើគ្មានសម្តេចតេជោ ហ៊ុន សែន ដែលថ្នាក់ដឹកនាំដ៏ឈ្លាសវៃ បានប្រែក្លាយប្រទេសតាំងពីបាតដៃទទេ ឲ្យមានការអភិវឌ្ឍ រីកចំរើន លើគ្រប់វិស័យ ពិសេស នគោលយោបាយបង្រួបបង្រួមជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ។


លោកស្រីកិត្តិសង្គហបណ្ឌិត បានថ្លែងនូវការអំពាវនាវ សូមឲ្យបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៩ កក្កដា ខាងមុខនេះកុំខាន ក្នុងនាមជាពលរដ្ឋល្អហើយបោះឆ្នោតឲ្យ គណបក្សប្រជាជនកម្ពុជា រូបសញ្ញាទេវតាបាចផ្កាលេខរៀងទី២០ ដើម្បីគាំទ្រសម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីអាណត្តិទី៦ និងអាណត្តិក្រោយៗបន្តទៀត។


ទេយ្យវត្ថុ ទេយ្យទាន និងគ្រឿង ឧបភោគ បរិភោគ ដែលលោកជំទាវ កិត្តិសង្គហបណ្ឌិត នាំយកទៅប្រគេន នាឱកាសនោះ មាន ៖ ទានព្រះវស្សា, អង្ករ, ប្រេងម៉ាស៊ូត, ទឹកសុទ្ធ ទឹកក្រូច, មី, ស្កសរ, ទឹកដោះគោ, កាហ្វេ, ត្រីខកំប៉ុង, តែ, ទឹកស៊ីអ៊ីវ, ទឹកត្រី, ប៊ីចេង, អំបិល, ខ្ទឹមស, ម្សៅស៊ុប, ត្រីងៀត ត្រីប្រាហើម សាច់ក្រក ផ្លែឈើ កន្ទេលខ្សែ, ផ្ទិលសម្រាប់ដាក់បច្ច័យ, ធុងទឹកកក បច្ច័យប្រគេនព្រះសង្ឃ ទាំងពីរកន្លែងខាងលើ និងបច្ច័យសម្រាប់កសាង និងបានចែកក្រណាត់ស និងថវិកា ជូនដល់លោកយាយ លោកតា គណៈកម្មការវត្ត និងលោកអាចារ្យដែលបានចូលរួមផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង