ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

78


ភ្នំពេញ៖ ក្រុមគ្រួសារ និងអ្នកគាំទ្រលោក រ៉ាត់ រត្នមុនី ផលិតករភាពយន្តឯកសារ ម្ដាយខ្ញុំលក់ខ្ញុំ តវ៉ាមុខស្ថានទូតរុស្ស៊ីជាលើកទី២ នៅព្រឹកថ្ងៃទី២ខែមករានេះ ស្នើសុំឲ្យស្ថានទូតមួយនេះ ជួយអន្តរាគមន៍ឲ្យដោះលែងផលិតកររូបនេះ។

លោកស្រី ឡុង គឹមហ៊ាង ភរិយាលោក រ៉ាត់ រត្នមុនី សកម្មជនការពារសិទ្ធិការងារបានប្រកាសថា អ្នកស្រីដឹកនាំធ្វើបាតុកម្មដើម្បីទាមទាររកយុត្តិធម៌ បន្ទាប់ពីស្វាមីរបស់លោកស្រី ត្រូវតុលារ
ការឃុំខ្លួន។

សូមបញ្ជាក់ថា ក្រុមគ្រួសារលោក រ៉ាត់ រ័ត្នមុនី ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងជាអ្នកជួយថតខ្សែភាពយន្តឯកសារ “ម្តាយខ្ញុំ លក់ខ្ញុំ” ឱ្យសារព័ត៌មាន Russia Today (RT) នៅព្រឹកថ្ងៃទី១៨ ខែធ្នូ នេះ បានដាក់ញ្ញត្តិនៅស្ថានទូតរុស្ស៊ី ដើម្បីជួយអន្តរាគមន៍ឲ្យមានការដោះលែងលោក រ៉ាត់ រ័ត្នមុនី ចេញពីពន្ធនាគារ។

អ្នកស្រី ឡុង គឹមហ៊ាង ភរិយាលោកលោក រ៉ាត់ រ័ត្នមុនី បានថ្លែងប្រាប់អ្នកកាសែតនៅមុខស្ថានទូតរុស្ស៊ីថា វិដេអូនេះ វាគ្រាន់តែបង្ហាញពីក្មេងស្រីទុក្ខវេទនារបស់ក្មេងស្រីជួបរឿងទុក្ខសោក ដើម្បីបានរស់ត្រូវបានម្តាយយកទៅលក់ឲ្យបម្រើសេវាផ្លូវភេទ។
ជាមួយគ្នានេះ អ្នកស្រី ឡុង គឹមហ៊ាង បានស្នើឲ្យរដ្ឋាភិបាលរុស្ស៊ីបង្ហាញជាសាធារណៈពីភាពត្រឹមត្រូវរបស់សារព័ត៌មាន Russia Today (RT)។

ចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនសកម្មជនសិទ្ធិការងារលោក លោក រ៉ាត់ រត្នមុនី បណ្ដោះអាសន្ន ពីបទញុះញង់ឲ្យមានការរើសអើង ក្រោយបញ្ចប់ការសាកសួរកាលពីល្ងាចថ្ងៃទី ១៣ ធ្នូ។ សមត្ថកិច្ចស្នើឱ្យអ្នកពាក់ព័ន្ធចូលឆ្លើយបំភ្លឺរឿងនេះដើម្បីឱ្យបានដឹងការពិត ខណៈអ្នកការពារសិទ្ធិមនុស្ស និងសាច់ញាតិក្រុមគ្រួសារ ជំរុញឱ្យតុលាការក្រុងភ្នំពេញទម្លាក់ចោលការចោទប្រកាន់ករណីនេះ និងដោះលែងលោក រត្នមុនី ឱ្យមានសេរីភាពវិញ៕

អត្ថបទដែលជាប់ទាក់ទង