ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្នុងមួយឆ្នាំ​២០១៨​នេះ ក្រុមការងារត្រួតពិនិត្យយានយន្ត​ កែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តព្រះវិហារបាន​រកឃើញយានយន្ដល្មើសច្បាប់​ ជិត៤០០០គ្រឿង

89

ព្រះ​វិហារ​៖ ក្នុងមួយឆ្នាំ​២០១៨​នេះ ក្រុមការងារត្រួតពិនិត្យយានយន្ត​ កែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តព្រះវិហារបាន​រកឃើញយានយន្ដល្មើសច្បាប់​ ចំនួន៣,៦៦៦គ្រឿង អ្នក​ប្រើ​បណ្ណបើកបរក្លែងក្លាយ​ ៨១​នាក់​ និងគ្មានបណ្ណបើកបរ​ ៣៥០នាក់ ដើម្បីធ្វើ​ការពិន័យ​ និងអប់រំណែនាំតាមនីតិវិធី ។

    ជុំវិញនឹងលទ្ធផលនៃការងារខាងលើនេះ ពោលគឺក្រោយពីមានការបង្ហោះលើប្រព័ន្ធគេហទំព័រហ្វេសបុករួចមកក៏បានឃើញមាន មហាជនជាច្រើននាក់បានចូលទៅcomment ផងដែរ ។

    លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថា សំរាប់យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោគនៅទូទាំងខេត្តព្រះវិហារ ក្នុង ឆ្នាំ២០១៨​នេះ ក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស​ខេត្ត បានត្រួតពិនិត្យយានយន្ត​ សរុបចំនួន​ ៦,៣៥៣គ្រឿង រកឃើញរថយន្តល្មើសច្បាប់​ចំនួន​ ៣,៦៦៦គ្រឿង និងអ្នកបើកបរប្រើប្រាស់បណ្ណបើកបរក្លែងក្លាយ​ ៨១នាក់​ បើកបរ​ដោយ​គ្មាន​បណ្ណ​បើកបរ​ ៣៥០នាក់ ។ នេះបើតាមរបាយការណ៍ផ្លូវការពីការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោគ​ នៃមន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្តព្រះវិហារ​។

   លោកបញ្ជាក់ទៀតថា ក្នុងរបាយការណ៍ក៏បានបញ្ជាក់លំអិតផងដែរថា ចំពោះការត្រួតពិនិត្យយានយន្ត សរុបចំនួន ៦,៣៥៣ គ្រឿង ក្នុងនោះ ពិនិត្យឃើញថាត្រឹមត្រូវ ២,៦៨៧ គ្រឿងរថយន្តដឹកលើសទម្ងន់           ០២ គ្រឿងរថយន្តត្រូវបានកាត់ទ្រុង៥៨ គ្រឿង កាត់ទ្រុងកាត់ខ្លួនឯង ២៦ គ្រឿង សំពីងសំពោង                 ១,២២២ គ្រឿងខ្វះឯកសារ ១,៤៤០ គ្រឿង ឯកសារក្លែងក្លាយ៤២ គ្រឿងដោះរានខាងក្រោយ ៣០១ គ្រឿង គ្មានបណ្ណបើកបរ ចំនួន ៣៥០ នាក់ បណ្ណបើកបរក្លែងក្លាយ ចំនួន៨១ នាក់ រថយន្តគ្មានផ្លាកលេខ១៣៥ គ្រឿង ផ្លាកលេខក្លែងក្លាយ ០៥ គ្រឿងកាត់គោយន្តកន្ត្រៃ ០៤ គ្រឿង។

    បច្ចុប្បន្នយានយន្តដែលល្មើសទាំងនោះ ក្រុម​ការងារ​ត្រួតពិនិត្យយានយន្ត​ កែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តព្រះវិហារ​ បានធ្វើ​ការពិន័យ​ និងអប់រំណែនាំតាមនីតិវិធី។

  ជុំវិញព័ត័មានទាំងនេះ ក្រោយពីលោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបង្ហោះលើគេហទំព័រហ្វេសបុករបស់លោករួចមកក៏មាន មហាជនជាច្រើននាក់បានចូលទៅcomment ផងដែរ ក្នុងនោះរួមមាន ដូចជាគណនីយហ្វេសបុក ដែលមានឈ្មោះRasin shanavatra បានចូលទៅcomment ថា៖ ការយល់ដឹងនិងការអនុវត្តច្បាប់របស់ប្រជាពលរដ្ឋយើងនៅមានកម្រិតនៅឡើយ!

   លោកឈាង ប៊ុនថា ៖ យេីងមិនដឹងថាពួកគាត់មានដែលចាប់អារម្មណ៏នឹងច្បាប់ចរាចរណ៏​  ឬការអប់រំណែនាំដែលផ្សាយយ៉ាងទូលំទូលាយរាល់ថ្ងៃនេះទេ?  ពិតជាយ៉ាប់អ្នកភ្លឺធ្វេីងងិត​  អ្នកស្តាប់ឭធ្វេីថ្លង់។ ដូចពួកគាត់បេីមិនមានិធានការក្តៅទប់មិនជាប់ទេ។

    កូនប្រុសច្បាង៖  ធ្វើដោយចំពោះ មិនទូទៅ អ្នកមានខ្សែរមិនខ្លាច់ច្បាប់ ចំនែកអ្នកអត់ខ្សែនឹងបក្សពួក ខ្លាច់ច្បាប់ឡើងរួញខ្លួន ។បញ្ហារនេះហើយទើបធ្វើអោយការអនុវត្តច្បាប់គ្នានប្រសិទ្ធភាព បូករួមនឹងប្រជាពល់រដ្ឋការយល់ដឹងនៅមានកំរិត។

   លោក ហាក់ សុខមាន ៖សូមគោរពទាំងអស់គ្នានឹងគ្មានគ្រេាះថ្នាក់ចរាចណ៍ទៀតឡើយ។

    Riel savy កោកៗសឹកមាត់ត្រដោក ឆ្អែតឯពោះក្របី  ទាំងអ្នកអនុវត្តិន៍ច្បាប់ ទាំងអ្នកត្រួតវិនយ័ច្បាប់មើលទៅសុទ្ធតែធូររលុងដូចតែគ្នាហ្នឹង! បាននៅតែមានបញា្ហអសកម្មទាំងនេះជាហូរហែរ ព្រោះពួកគេអត់ឈឺក្បាល ធ្វើមិុចអោយតែបានលុយ គឺចប់ ។

 លោក សំ លាងទ្រី ៖ យើងខ្ញុំ​នឹងពិនិត្យមើលចំនុចខ្វះខាត​ ដើម្បីធ្វើ​ការ​កែតម្រូវ​។ សូមអរគុណ​ ការចូលរួម​មតិ​ក្នុង​ន័យស្ថាបនា។

  Sovann Thol៖  យើងខ្ញុំសោកស្តាយណាស់ចំពោះពួកគាត់មិនគោរពច្បាប់បែបនេះ តើពេលណាទើបគាត់អនុវត្តច្បាប់ កាលណាសមត្ថកិច្ចអនុវត្តច្បាប់គាត់ថា អាពួកនេះខ្លាំងណាស់។

  Kuch sovanary សូមគាំទ្រ សកម្មភាពការរឹតបន្តឹង និងការបង្ហោះពិត៌មានសង្គមនេះ របស់លោកប្រធាន យ៉ាងហោចណាស់ក៏អាចកាត់បន្ថយគ្រោះថ្នាក់បានមួយកម្រឹត ពិសេសបងៗសមត្ថកិច្ចពាក់ព័ន្ឋទាំងឡាយបានស្វាយទិទានទម្វើររបស់ពួកគាត់បានខ្លះៗ.។

  លោក សំ លាងទ្រី បានឆ្លើយតបក្នុងហ្វេសបុកនោះថា៖ យើងខ្ញុំ​នឹងពិនិត្យមើលចំនុចខ្វះខាត​ ដើម្បីធ្វើ​ការ​កែតម្រូវ​។ សូមអរគុណ​ ការចូលរួម​មតិ​ក្នុង​ន័យស្ថាបនា។

   ក្រៅពីនេះ លោក សំ លាងទ្រី ក៏បានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាមហាជនទាំងអស់សូមចូលរួមសហការជាមួយអាជ្ញាធរខេត្តព្រះវិហារក៏ដូចជាមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បើមានចំណុចណាមានភាពអសកម្មសូមជួយចូលរួមផ្តល់ព័ត៌មានដើម្បីស្ថាបនា ។ ដោយឡែកពាក់ព័ន្ធនៅតំបន់ណាដែលមានផ្លូវ ស្ពាន ខូចខាតយោងតាមការណែនាំ ពីលោកស៊ុន ចាន់ថុលទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន គឺសូមផ្តល់ព័ត៌មានមកក្រុមការងារ ដោយប្រាប់ពីភូមិសាស្រ្តច្បាស់លាស់ក្រុមការងារនឹងចុះទៅអនុវត្តការងារនោះភ្លាមៗតែម្តង ៕

 

អត្ថបទដែលជាប់ទាក់ទង