ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​បាក់​ច្រាំង​ទន្លេ​មេគង្គ នៅស្រុក​មុខកំពូល នាំយកក្មេង​ប្រុស​ម្នាក់ទៅបា​ត់ ២ថ្ងៃហើយរកសពមិនទាន់ឃើញ

75


កណ្ដាលៈ ក្មេងប្រុស​ម្នាក់ ក្នុងចំណោម​៤នាក់បា​នបាត់ខ្លួន បាននាំគ្នាទៅលេងនៅ​មាត់ច្រាំ​ងទន្លេមេគង្គ តែជា​អកុសលច្រាំង​ទន្លេបាន​បាក់ស្រុត​ធ្វើឲ្យក្មេង​ប្រុសម្នា​ក់ដោយទៅ​តាមច្រាំង​ទន្លេ បាត់តែម្ដង ហើយរហូតមកដល់ថ្ងៃទី២ខែមករានេះមិនទាន់រកឃើញសពនៅឡើយ។ ហេតុការណ៍​ខាងលើនេះ បង្កការភ្ញាក់ផ្អើលឡើង នៅវេលា​ម៉ោង១០ព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ចំណុចមាត់​ទន្លេមេគង្គ ស្ថិតក្នុងភូមិវត្តថ្មី ឃុំព្រែកដំបងស្រុកមុខកំពូល ខេត្តកណ្តាល ។

មន្រ្ដីនគរបាល​ស្រុកមុខ​កំពូលបាន​ឲ្យដឹងថា ក្មេងប្រុសរ​ងគ្រោះមាន​ចំនួន៤នាក់ និងបាត់ខ្លួនម្នាក់ ក្មេងប្រុស​ដែលបាន​បាត់ខ្លួន​នោះឈ្មោះ ឃាន់ ម៉េងហេង ភេទប្រុស អាយុ១៤ឆ្នាំសិស្ស មុខរបរសិស្សថ្នាក់ទី៧ នៅអនុវិទ្យាល័យ​ព្រែកដំបង ឪពុកឈ្មោះ ខុន សុឃាន់ អាយុ ៣៩ឆ្នាំ ម្តាយឈ្មោះ ឡូញ គន្ធា អាយុ៣៩ឆ្នាំ មានទីលំ​នៅភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។ ចំណែកក្មេង​ប្រុស៣នាក់ទៀត​ដែលរួច​ផុតជីវិតទី១-ឈ្មោះ ខា ចំរើន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកសិករ ទី៣-ឈ្មោះ សុចាន់ បូរី ភេទប្រុស អាយុប្រហែល​១៥ឆ្នាំ សិស្ស ។ ក្មេងប្រុស​ទី១និងទី២មានទី​លំនៅភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល និងទី៤-ឈ្មោះ វង្ស សុជាតិ ភេទប្រុស អាយុប្រហែល១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។ រីឯច្រាំងទន្លេរ​ដែលទទួលរងការ​បាត់ស្រុតមាន​បណ្ដោយប្រវែង​ប្រមាណ២០ម៉ែត្រ ជម្រៅប្រមាណ៧ម៉ែត្រ ។

ប្រភពដដែល​បន្ដថា កន្លងមក​ក្មេងប្រុសរងគ្រោះ និងមិត្ត​ភក្ដិតែងតែ​ជិះកង់មក​លេងកន្លែ​ងកើតហេតុជាញឹក​ញាប់ ខណៈចេញពីរៀន​ពេលព្រឹក ។ លុះមកដល់​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ៩ព្រឹក ក្មេងប្រុសរ​ងគ្រោះបានជិះកង់​ជាមួយមិត្ដ​ភក្ដិដែលមានគ្នា​៣នាក់ ឯឈ្មោះ ខា ចំរើន នៅកាច់​ពោតជាប់​ច្រាំងទន្លេស្រាប់ ហើយក៏បាននាំ​គ្នាចុះពីលើច្រាំង​ទៅឈរនៅ​ជាប់មាត់ទឹក រួចបាននាំគ្នា​យកជើង​អង្រុនដី ដោយក្មេង​ប្រុសរងគ្រោះឈ្មោះ ឃាន់ ម៉េងហេង និងឈ្មោះសុចាន់ បូរី យកជើងអង្រុនដី និងយក​ឈើឆ្កឹះដី​លេង ឯឈ្មោះខា ចំរើន និងវង្ស សុជាតិ ឈរនៅខាង​ក្រោយឈ្មោះ ឃាន់ ម៉េងហេង និងឈ្មោះ សុចាន់ បូរី ស្រាប់តែពេល​នោះបានស្រុតដី បាក់ចូលទៅ​ក្នុងទន្លេ បណ្តាលឲ្យ​ក្មេងប្រុសទាំង៤នាក់ ធ្លាក់ចូល​ក្នុងទឹក​ទន្លេទាំង​អស់គ្នា ខណៈនោះក្មេង​ប្រុសឈ្មោះ ខា ចំរើន ឈ្មោះ វង្ស សុជាតិ និងឈ្មោះ សុចាន់ បូរី បានស្រវ៉េស្រវ៉ាហែល​ឡើងមកលើ​គោករួចខ្លួន រីឯក្មេង​ប្រុសរងគ្រោះឈ្មោះ ឃាន់ ម៉េងហេង បានបាត់​ខ្លួនទៅ​ក្នុង​ច្រាំងទន្លេ បានបង្កឲ្យមាន​ការភ្ញាក់ផ្អើល​ដល់ប្រជាពលរដ្ឋ​និងសមត្ថកិច្ចធ្វើ​ការរៀវរក ខណៈមកដល់ពេលនេះ ក្មេងប្រុសរង​គ្រោះពុំទាន់​រកឃើញ​នៅឡើយទេ ។ ករណីនេះ​ក្រុមគ្រួសារជន​រងគ្រោះ បានសហការ​ជាមួយអាជ្ញាធរ​មូលដ្ឋាន និងសមត្ថកិច្ច និងក្រុមអ្នក​ជំនាញកំពុង​មុជទឹក​ស្វែងរកបន្ត ៕

អត្ថបទដែលជាប់ទាក់ទង