ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សំណង់នៅខេត្ដសៀមរាបកំពុងរីកដុះដាល់យ៉ាង កំហុកខណៈការផ្គត់ផ្គង់ និងតម្រូវការរបស់ភ្ញៀវជាតិ អន្ដរជាតិកើនឡើងយ៉ាងខ្លាំង

116

សៀមរាប ៖ ​ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា ​បានឱ្យដឹងថា ​៖ ការសាងសង់​សំណង់ នៅ​កម្ពុជា ​ជា​សក្ដានុពល​មួយ ​បាន នឹង​កំពុង​រីក​ដុះដាល​យ៉ាងខ្លាំង ខណៈតម្រូវការផ្ទះសំណាក់ សណ្ឋាគារ អូតែ ខុនដូរ កើនឡើងយ៉ាងខ្លាំង ពីភ្ញៀវជាតិ អន្ដរជាតិ នាឆ្នាំ២០១៩នេះ ដែល​ធ្វើឱ្យ​ក្រុមហ៊ុន​ជាតិ ​និង​អន្ដរជាតិ​ដាក់​ទុក​វិនិយោគ​ លើវិស័យនេះ យ៉ាងកំហុក ។

លោក ស្រី យូរ អយ ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា នៅក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​របស់ One Boutique ​នៅ​ភូមិឋាន​សំណាង ក្នុងស្រុក​ប្រាសាទបាគង ​ខេត្ដ​សៀមរាប ​បាន​ថ្លែង​រំលេច ឱ្យឃើញ​ពី​ភាព​រីកចម្រើន​លើ​គ្រប់​វិស័យ​​ ជាពិសេស វិស័យ​អចលនទ្រព្យ ​ដោយ​បង្ហាញ​ ឱ្យឃើញ​ពី​ចក្ខុ វិស័យ និង​សក្ដានុពល​រីក​លូតលាស់​ឥតឈប់ឈ​រ​ក្នុង​ការសាងសង់​សំណង់​នៅ​កម្ពុជា ​ក្នុង​ភាព​ស៊ីវីល័យ ដើម្បី​បំពេញ​​តម្រូវការ​ប្រជាជន​ទាំងមូល​។

លោកស្រី បាន​បញ្ជាក់ថា ​នាពេល​បច្ចុប្បន្ននេះ ​​វិស័យ​អចលនទ្រព្យ​កាន់តែ​រីកចម្រើន​សម្បូរ បែប ដោយមាន​ក្រុមហ៊ុន​អន្ដរជាតិ​មក​ដាក់​ទុន​វិនិយោគ​ជា​បន្ដបន្ទាប់​។

លោក ឡាយ សំណាង ម្ចាស់​ភូមិឋាន​សំណាង ​បានឱ្យដឹងថា ​ការអភិវឌ្ឍ​ភូមិឋាន​សំណាង​ក្លាយ​ជា បូ​ទិ​ក និង​សំណង់​នានា ​គឺ​ដើម្បី​បំពេញ​តម្រូវ​ការ​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​ចង់​រស់នៅក្នុង​បែប​ស៊ី​វិល័យ​។ គម្រោង​ភូមិឋាន​សំណាង​ ខេត្តសៀម រាប ​គឺ​គម្រោង​ទីមួយ ​ដែល​បាន​ចេញ​លក់​ប្រកបដោយ​ជោគជ័យ ​ដែល​មាន​ការ​គាំទ្រ​ពី​សំណាក់​អតិថិជន ​ហើយ​ក្នុង​ឱកាស​នេះដែរ ​ម្ចាស់​ភូមិឋាន​សំណាង បាន​បរិច្ចាគ​ដី ចំនួន​១២​ឡូតិ៍ ​ដល់​វីរ​សិល្បករ ​និង​សិល្បការិនី ​និង​បណ្ឌិតសភា​ល្បុក្កតោ ​សម្រាប់​បង្វឹក​ហាត់​កុលបុត្រ​ខ្មែរ ​ផងដែរ ​ដែល​មាន​ផ្ទៃដី​ចំនួន​៦៥០​ម៉ែត្រក្រឡា ​សរុប​ជា​ទឹកប្រាក់​ចំនួន​១៤​ម៉ឺន​ដុល្លារ៧​៕ ដោយ៖ សំរឹទ្ធ

អត្ថបទដែលជាប់ទាក់ទង