អភិបាលខណ្ឌពោធិសែនជ័យ ប្រគល់រឺម៉កម៉ូតូកង់បី ៦គ្រឿង ដល់សង្កាត់៦ យកទៅដឹកសំរាម និងរៀបចំសណ្ដាប់ធ្នាប់ តាមផ្លូវសាធារណៈ
ភ្នំពេញ៖ នៅថ្ងៃទី២ មករានេះរដ្ឋបាលខណ្ឌពោធិសែនជ័យ ដឹកនាំដោយលោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យ បានប្រគល់រឺម៉កម៉ូតូកង់៣ ចំនួន៦គ្រឿង ដល់សង្កាត់ចំនួន៦ យកទៅប្រើក្នុងការរៀបចំសណ្តាប់ធ្នាប់អ្នកលក់ដូរលើចិញ្វើមថ្នល់ លើទ្រូងថ្នល់ និងដឹកសំរាម ដែលប្រជាពលរដ្ឋបោះចោលគ្មានសណ្តាប់ធ្នាប់ តាមទីសាធារណៈ និងតាមដងផ្លូវ ។ ។
ក្នុងនោះលោកអភិបាលខណ្ឌបានណែនាំឱ្យសង្កាត់ទាំង៦ យកមករឺម៉កម៉ូតូខាងលើងទៅប្រើប្រាស់ឱ្យចំបញ្ហា៕