បើកការប្រកួតកីឡា៥ប្រភេទអបអរអបអរថ្ងៃ ៧មករា
ភ្នំពេញ៖ការិយាល័យអប់រំកាយនិងកីឡា នៃមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាល បានរៀបចំការប្រកួតកីឡា៥ប្រភេទ ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករា។
ព្រឹត្តិការណ៍នេះចាប់ផ្ដើមពីថ្ងៃទី២រហូតដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ នៅទីលានបាល់ទាត់ខេត្តកណ្តាល។
លោកហែមវ៉ារិនអនុប្រធានការិយាល័យអប់រំកាយនិងកីឡា និងសមាជិកគណៈកម្មការរៀបចំការប្រកួត បានមាន
ប្រសាសន៍ថាការប្រកួតនេះ ធ្វើឡើងដើម្បីអបអរសាទរ ទិវា៧មករា១៩៧៩៧មករាឆ្នាំ២០១៩។ ការប្រកួតនេះក៏ក្នុង គោលបំណងជ្រើសរើស កីឡាករ-កីឡាការិនីល្អៗ ដើម្បីត្រៀមចូលរួមប្រកួតជើងឯកថ្នាក់ជាតិ ។
កីឡាទំាង៥ប្រភេទកីឡា គឺបាល់ទាត់ ប៉េតង់ អត្តពលកម្ម ទាញព្រ័ត្រ និងតេក្វាន់ដូ WT World Taekwondi)
បាល់ទាត់មាន១១ក្រុម មានកីឡាករ១៩៨នាក់ប្រកួតតាមលក្ខណៈវិលជុំ ចាប់ផ្តើមពីថ្ងៃទី២ ត្រូវបញ្ចប់ថ្ងៃទី៦ មករា រីឯប្រភេទកីឡាប៉េតង់មាន២០ក្រុមមានកីឡា៨០នាក់ ចែកចេញជា៤ពូលចាប់ផ្តើមពីថ្ងៃទី៣ ត្រូវបញ្ចប់ថ្ងៃទី៦ មករា ចំពោះអត្តពលកម្មកមានអត្តពលិក១៥នាក់ចូលរួមប្រកួតចម្ងាយ៥គ.ម និង៣គ.ម ចំណែកទាញព្រ័ត្រ និងតេក្វាន់ដូ WTការប្រកួតចាប់ផ្ដើមជាផ្លូវការនៅព្រឹកថ្ងៃទី២ដល់៦ ខែមករា ឆ្នាំ២០១៨៕