ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រង្វាន់ដើមឆ្នាំ​ ២០១៩​មែនទេ? រកឃើញគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK-82 ចំនួន២

79

លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ បានសរសេរលើផេកហ្វេសប៊ុកថា នៅថ្ងៃទី​ ៣​ ​ខែមករា​ ឆ្នាំ២០១៩នេះ​ មានគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK-82 ចំនួន២គ្រាប់ នៅទីតាំង២ខេត្ត ដែលកម្លាំងជំនាញស៊ីម៉ាក់ ត្រូវបានឆ្លើយតបបោសសម្អាត​

លោកបានបន្តថា ទី១​ ស្ថិតនៅតំបន់សាងសង់ប្រព័ន្ធធារាសាស្ត្រ​ ក្នុងភូមិពោធិ​ ឃុំប្រធាតុ​ ស្រុកកំពង់ត្របែក​ ខេត្តព្រៃវែង​ និង២​.​ ស្ថិតនៅ​ ភូមិអូរចំណា ឃុំអូរឧកញ៉ា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោកអគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា “នេះបានហៅថា​ ២ពិល​ ភ្លឺភ្នែកទាំងព្រឹក​ សុទ្ធតែជីកដីដោយគ្រឿងអេស្កា​វ៉ាទ័រ ជួបគ្រាប់បែកទម្លាក់ពីយន្តហោះ​ បានកើតកី្តភ័យខ្លាចយ៉ាងខ្លាំង​ នេះសុទ្ធតែជាមហាសំណាងល្អ​ ចំពោះមនុស្សក្រោយសម័យសង្គ្រាម​ ដែលប៉ះមិនចំកន្លែងផ្ទុះ”៕

អត្ថបទដែលជាប់ទាក់ទង