ចាញ់ល្បែងខ្លាំងពេកដាច់ចិត្តធ្វេីចោរលួចម៉ូតូតែមិនបានសំរេច
ភ្នំពេញ : បុរសជនសង្ស័យម្នាក់ចាញ់ល្បែងអស់លុយពីខ្លួនបែកគំនិចដេីរប្រទះឃេីញម៉ូតូម៉ាកហុងដា PCX ស៊េរី០១៦ ពណ៌ស ពាក់ស ភ្នំពេញ ១GB-០០១៦ចតចោលនិងម៉ូតូគ្មាន ចាក់សោកផងលួចបណ្ដេីរចៃដន្យ សយធំជាប់និងសមត្ថកិច្ចចាប់វាយខ្នោះ យកមកប៉ុស្តិ៍ដេីម្បីសាកសួរនាំហេតុការនេះ បង្កការភ្ញាក់ផ្អេីល កាលវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី០២ ខែ មករា ឆ្នាំ ២០១៨ទីតាំងកើតហេតុ នៅខាងកើតណាហ្គា១ ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ជនរងគ្រោះ ឈ្មោះ ឈុន ឈាង ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរបើករថយន្តនៅណាហ្គាវើល នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅជាម្ចាស់ម៉ូតូម៉ាកហុងដា PCX ស៊េរី០១៦ ពណ៌ស ពាក់ស ភ្នំពេញ ១GB-០០១៦ ។
ជនសង្ស័យ ឈ្មោះ ឃុន ស្រួយស្រូយ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរគ្មាន ស្នាក់ផ្ទះជួល ផ្លូវ៦៣ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ សមត្ថកិច្ចឃាត់ខ្លួនពីបទលួចម៉ូតូម៉ាកហុងដា PCX ស៊េរី០១៦ ពណ៌ស ពាក់ស ភ្នំពេញ ១GB-០០១៦ហេីយនិងឆ្លេីយសារភាព បានចាញ់ល្បែងអស់ជាច្រេីនពាន់ដុល្លារ សូម្បីតែម៉ូតូខ្លួនយកបញ្ចាំគ្មានសល់ទេ ហេីយនិងទទួលស្គាល់សារភាពខ្លួន បណ្ដេីរម៉ូតូគោលបំណងចង់លួចមែន តែពេលជួបសមត្ថកិច្ចឃាត់ខ្លួនតែម្ដង ។
សមត្ថកិច្ចបានប្រាប់អោយដឹងថាមុនកេីតហេតុកម្លាំងនគរបាលយេីង ល្បាតក្នុងមូលដ្ឋានហេីយក៏បានឃេីញ បុរសម្នាក់បណ្ដេីរម៉ូតូម៉ាកPCXពណ៍សដោយមានការសង្ស័យក៏ឃាត់ សាកសួរនាំរួចនាំយកមកប៉ុស្តិ៍តែចៃដន្យ ជនរងគ្រោះបានមកដាក់ ពាក្យបណ្ដឹងថាបាត់ម៉ូតូម៉ាកPCXដោយចតនៅចំហៀងណាហ្គារ១ ហេីយសមត្ថកិច្ចយេីងក៏អោយ បុរសរងគ្រោះមេីលម៉ូតូដែល បុរសម្នាក់បណ្ដេីរគាត់បានឆ្លេីយថា ជាម៉ូតូគាត់និងបង្ហាញ ឯកសារពាក់ព័ន្ធនិងម៉ូតូមានគ្រប់គ្រាន់ក្រោយ មកក៏ឃាត់បុរសជនសង្ស័យ ដែលបណ្ដេីរម៉ូតូពីបទលួចម៉ូតូ និងធ្វេីការដកហូតម៉ូតូពីជនសង្ស័យ ទៅអោយបុរសរងគ្រោះវិញ ដេីម្បីប្រេីប្រាស់ជាបណ្ដោះអាសន្នសិន និងកសាងសំណុំរឿងបញ្ជូន បុរសជនសង្ស័យទៅអធិការដ្ឋាននគរបាលខណ្ឌ ដេីម្បីចាត់ការបន្តតាម នីតិវិធីច្បាប់ ។