ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សោកនាដកម្មនៅផ្លូវជាតិលេខ៤ ជិតជ្រោះពេជ្រនិល រថយន្ដដឹកថ្ម បុករះរថយន្ដ ប្រមាណ១០គ្រឿង មានស្លាប៉ និងរបួស

96

កំពង់ស្ពឺ ៖ នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ មុននេះបន្ដិច មានហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏គួរឲ្យរន្ធត់មួយ រវាងរថយន្ដដឹកថ្ម បុករះរថយន្ដធុនតូច ប្រមាណ១០គ្រឿងផ្សេងទៀត នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ជិតជ្រោះពេជ្រនិល ម្តុំជិតលោកយាយម៉ៅ ស្ថិតក្នុង​ភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ដែលតាមសេចក្តីរាយការណ៍បឋម ពីពលរដ្ឋនៅកន្លែងកើតហេតុឲ្យដឹងថា មានរថយន្តច្រើនគ្រឿង រងការខូចខាត និងមានជនរងគ្រោះស្លាប់ និងរបួសផងដែរ។ ក្រោយហេតុការណ៍នេះ សមត្ថកិច្ច និងក្រុមសង្គ្រោះ បានអន្តរាគមន៍ភ្លាមៗ ជួយជនរងគ្រោះ និងសម្រួលចរាចរណ៍ ដែលកកស្ទះខ្លាំងនៅសងខាងចំណុចកើតហេតុ៕


អត្ថបទដែលជាប់ទាក់ទង