ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហគមន៍ខ្មែរនៅកូរ៉េរៀបចំកម្មវិធីប្រឡងចម្រៀង “Idol ពលករកម្ពុជា” និងកម្មវិធីប្រកួត “សមត្ថភាព និងសម្រស់បុរស-នារីខ្មែរនៅកូរ៉េ”ឆ្នាំ ២០១៨ នៅរាត្រីឆ្លងឆ្នាំ

101
ប្រទេសកូរ៉េ៖ ក្នុងគោលបំណងលើកកម្ពស់វប្បធម៌ ជាតិសាសន៍ និងបង្កើតកម្មវិធីសប្បាយរីករាយ ជូនសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ មូលនិធិយុវជនខ្មែរស្ម័គ្រចិត្តនៅកូរ៉េ ដោយមានការគាំទ្រពីស្ថានឯកអគ្គរាជទូតកម្ពុជា និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំ កម្មវិធីរាត្រីសមោសរឆ្លងឆ្នាំ កម្មវិធីប្រកួត “សមត្ថភាព និងសម្រស់បុរស-នារី ខ្មែរនៅកូរ៉េ” និងកម្មវិធីប្រឡងចម្រៀង “Idol ពលករកម្ពុជា” ប្រចាំឆ្នាំ២០១៨ នៅរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ៤ទៀបភ្លឺ ក្រោមអធិបតីភាព លោល ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងលោកស្រី ។
   នេះជាកម្មវិធីល្អប្លែកពុំធ្លាប់មានពីមុនមកនៅកូរ៉េ ដោយបានអញ្ជើញក្រុមសិល្បៈមកពីកម្ពុជា រួមមាន៖លោក ខេម, លោក សាន ផានិត, អ្នកនាង រ៉ូលីន, អ្នកនាង រ័ត្ន រចនា និង DJ ក្ដឹប ព្រមទាំងមានការចាប់រង្វាន់ Iphone Xs Mac និងកុំព្យូទ័រ Laptop ដោយមានការឧបត្ថមធំដោយបុរី ឡេង ណាវ៉ាត្រា។
@សម្រាប់ជ័យលាភីនៃកម្មវិធីប្រកួត “សមត្ថភាព និងសម្រស់ បុរស-នារី ខ្មែរនៅកូរ៉េ” ។
 ជ័យលាភីលេខ១ បេក្ខជន ទូច ប្រុស និងបេក្ខនារី សាន ស្រីណា ទទួលបានថវិកាម្នាក់ចំនួន ១,៥០០,០០០វ៉ុន ការកែសម្ភស្សដោយឥតគិតថ្លៃនៅគ្លីនិក កែសម្ពស្ស Grace និងម្កុដ ពានរង្វាន់ និងការដូអនុស្សវារីយ៍ជាច្រើនទៀតជាច្រើនទៀត។
  ជ័យលាភីលេខ ២ បេក្ខជន យ៉ាន សុភក្រ្ត័ និងបេក្ខនារី លុយ ស្រីពៅវល័ក្ខ ទទួលបានថវិកាម្នាក់ចំនួន៥០០,០០០វ៉ុន បញ្ចុះតម្លៃ ៥០% ការកែសម្ភស្សនៅគ្លីនិកកែសម្ពស្ស Grace ពានរង្វាន់ និងការដូអនុស្សវារីយ៍ជាច្រើនទៀតជាច្រើនទៀត។
 ជ័យលាភីលេខ ៣ បេក្ខជន ថន ឌីណា និងបេក្ខនារី សាន លាងហួយ ទទួលបានថវិកាម្នាក់ចំនួន៣០០,០០០វ៉ុន ការថែរក្សាសម្ភស្សដោយឥតគិតថ្លៃនៅគ្លីនិកកែសម្ពស្ស Grace ពានរង្វាន់ និងការដូកាអនុស្សវារីយ៍ជាច្រើនទៀត។
   សម្រាប់ជ័យលាភីនៃកម្មវិធីប្រកួត “Idol ពលករកម្ពុជា” ជ័យលាភីលេខ ១ បានលើបេក្ខជន ស៊ីន លាងហុង ទទួលបានថវិកា ១,000,000វ៉ុន ពានរង្វាន់ និងការដូអនុស្សវារីយ៍ជាច្រើនទៀត។
   ជ័យលាភីលេខ ២ បានលើបេក្ខជន ដឺយ សំអាត ទទួលបានថវិកា ៦00,000វ៉ុន ពានរង្វាន់ និងការដូអនុស្សវារីយ៍ជាច្រើនទៀត។
   ជ័យលាភីលេខ ៣ បានលើបេក្ខជន នូ វណ្ណះ ទទួលបានថវិកា ៤00,000វ៉ុន ពានរង្វាន់ និងការដូអនុស្សវារីយ៍ជាច្រើនទៀត។
   គួរបញ្ជាក់ដែរថានេះជាកម្មវិធីថ្មីប្លែកដែលបានផ្ដល់ឱកាសដល់ប្រជាពលរដ្ឋខ្មែរនៅសាធារណរដ្ឋកូរ៉េដែលស្រលាញ់វិស័យសិល្បៈបានបញ្ចេញសមត្ថភាពរបស់ខ្លួន និងចូលរួមសកម្មភាពសប្បុរសធម៌ជួយដល់អ្នកដែលខ្វះខាត និងមានតម្រូវការនៅកម្ពុជា និងនៅកូរ៉េខាងត្បូង៕
អត្ថបទដែលជាប់ទាក់ទង