ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទោះបីមិនទាន់មានអ្នកចូលរួមច្រើនក៏ព្រឹត្តិការណ៍ឡើងភ្នំនៅតែមាន

100

​ភ្នំពេញ:ព្រឹត្តិការណ៍ឡើងភ្នំជាលើកដំបូងដែលធ្វើនៅលើកំពូលភ្នំ និង ជើងភ្នំដងរែកដែលនឹងធ្វើនៅថ្ងៃទី៥មករានោះ នឹងដំណើរការទៅតាមការគ្រោងទុក ។
​ទោះបីនេះជាប្រភេទកីឡាទេសចរណ៍ក៏ពិតមែន តែជនបរទេសចូលចិត្តលេងកីឡានេះ ណាស់ព្រោះគេអាចនឹងបានទស្សនាធម្មជាតិស្រស់បំព្រង និងស្ថានភាពភ្នំនៅប្រទេសកម្ពុជាបាន ។
ព្រឹត្តិការណ៍នេះធ្វើនៅចង្កេះភ្នំ និង លើភ្នំដងរែកតំបន់ផ្ទះតាម៉ុក តំបន់បញ្ចុះសាសពលោកសុន សេន និងប៉ុលពតដែល ជាមេដឹកនាំកំពូលរបស់ខ្មែរក្រហម ពិសេសទីនោះជាមូលដ្ឋានដ៏រឹងមាំចុងក្រោយរបស់ខ្មែរក្រហមដែលត្រូវ បានបញ្ចប់ដោយនយោបាយឈ្នះ ! ឈ្នះ កាលពី២០ឆ្នាំមុន ។

​លោកវ៉ាត់ ចំរើនដែលជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា សម្រាប់ការរត់នៅខាងក្រោមភ្នំ(ចង្កេះភ្នំ)ដែលមានចម្ងាយ៣គីឡូម៉ែត្រនោះ គឺជាការរត់កំសាន្ដជាមួយធម្មជាតិនោះ មានអ្នកចូលរួមជាង១.០០០នាក់ហើយ ។ចំពោះការដើរឡើងភ្នំមានចំនួនមិនច្រើនទេគឺមានចំនួនប្រមាណ៦០នាក់ ដែលក្នុងនោះមានជនបរទេស ដែលជាអ្នកស្រាវជ្រាវ បុគ្គលិកស្ថានទូត និង អ្នកប្រវត្តិវិទូបរទេស ។
​ការដើរឡើងភ្នំនេះមានចម្ងាយឆ្ងាយជាងរត់នៅជើងភ្នំ ហើយស្ថានភាពផ្លូវក៏លំបាកជាងដែរ ។តែទោះជាយ៉ាងណា ក៏ពួកគេសប្បាយចិត្តនឹង ការចូលរួមលេងកីឡាប្រភេទនេះ ។

អត្ថបទដែលជាប់ទាក់ទង