អាជ្ញាធររាជធានីភ្នំពេញបញ្ជាក់ថា មិនមានការវិនិយោគ ឬរុះរើផ្សារដើមគរ ឡើយ
ភ្នំពេញ៖ បន្ទាប់ពី រាជរដ្ឋាភិបាល ចេញ ស.ជ.ណ បង្កើតផ្សារលក់បន្លែ ផ្លែឈើ បោះដុំ លើផ្ទៃដី ២០ហិចតា បឹងតាមោក ធ្វើឲ្យអាជីវករ ផ្សារដើមគរ ដែលជាទីផ្សារលក់បន្លែផ្លែឈើ ដ៏ក្តៅគគុក ព្រួយបារម្ភ ជាមួយដំណឹងលេចលឺ ពីមាត់មួយទៅមាត់មួយ ថាការបង្កើតផ្សារបោះដុំបន្លែផ្លែឈើថ្មីនេះ និងត្រូវធ្វើការរុះរើផ្សារដើមគរ យកទៅវិនិយោគលើវិស័យផ្សេងៗ ។